ក្រុមហ៊ុន JIN LU YUAN ENERGY ENVIRONM ENT PROTEC TI O N INDUSTRY CO., LTD. មានគម្រោងបង្កើតស្ថានីយប្រព្រឹត្តកម្មសំណល់រាវ និងឡចំហាយ លើផ្ទៃដី៤៦,៥៣៩ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្រ្តភូមិក្រាំងទ្រា ឃុំព្រះនិពា្វន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

នេះបើតាមរយៈកិច្ចប្រជុំអន្តរក្រសួងស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន ពេញលេញ (EIA) សម្រាប់គម្រោងបង្កើតស្ថានីយប្រព្រឹត្តកម្មសំណល់រាវ និងឡចំហាយខាងលើ ដែលដឹកនាំដោយលោក ហេង ណារ៉េត អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥។

យោងតាមកិច្ចប្រជុំខាងលើបានឱ្យដឹងថា គម្រោងបង្កើតស្ថានីយប្រព្រឹត្តកម្មសំណល់រាវ និងឡចំហាយ នេះ នឹងវិនិយោគលើផ្ទៃដី ទំហំ ៤៦,៥៣៩ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្រ្តភូមិ ក្រាំងទ្រា ឃុំព្រះនិពា្វន ស្រុកគ ងពិសី ខេត្តកំពង់ស្ពឺ វិនិយោគដោយក្រុមហ៊ុន JIN LU YUAN ENERGY ENVIRONM ENT PROTEC TI O N INDUSTRY CO., LTD.។
គម្រោងនេះសិក្សា និងវាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ ដោយក្រុមហ៊ុន ទីប្រឹក្សា E.S.A RESEARCH CO., LTD.។
កិច្ចប្រជុំដដែលបានបញ្ជាក់ថា សម្រាប់គម្រោងបង្កើតស្ថានីយប្រព្រឹត្តកម្មសំណល់រាវ និងឡចំហាយនេះ មានគោលបំណងក្នុងការគ្រប់គ្រងសំណល់រាវចេញពីរោងចក្រ និងធ្វើការកាត់បន្ថយការប៉ះពាល់ទៅដល់ប្រភពទឹកស្ទឹងតូច និងប្រភពទឹក ស្ទឹងព្រែកត្នោត ដែលស្ថិតនៅក្បែរតំបន់គម្រោង៕





