នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងទេសចរណ៍ បានបង្ហាញស្ថិតិភ្ញៀវទេសចរជាតិ និងទេសចរបរទេស ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមបណ្តារាជធានី ខេត្ត រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥។

របាយការណ៍ក្រសួងទេសចរណ៍ បានឱ្យដឹងថា ស្ថិតិភ្ញៀវទេសចរជាតិ និងទេសចរបរទេស ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមបណ្តារាជធានី ខេត្ត រយៈពេលបីថ្ងៃ (ចាប់ថ្ងៃទី៤-៦ ខែវិច្ឆិកា ឆ្នាំ២០២៥) ទេសចរ និងប្រជាពលរដ្ឋដើរលេងកម្សាន្ត សរុបប្រមាណ ២ ៣៦៤ ៤០៧ នាក់ ។
នៅក្នុងនោះ ទេសចរជាតិ និងប្រជាពលរដ្ឋដើរលេងកម្សាន្ត ប្រមាណ ២ ៣២០ ១៩៩ នាក់, ទេសចរបរទេស ប្រមាណ ៤៤ ២០៨ នាក់។
បើតាមក្រសួងទេសចរណ៍ រាជធានី ខេត្តចំនួន ៥ ទទួលបានទេសចរច្រើនជាងគេរួមមាន៖ ១. ខេត្តសៀមរាប៖ ៣៦៨ ២៤៦ នាក់,២. ខេត្តព្រះសីហនុ៖ ៣២១ ០៧៦ នាក់ ៣. រាជធានីភ្នំពេញ៖ ៣០២ ៦៥៩ នាក់,៤. ខេត្តកំពត៖ ១៩៥ ៦៩១ នាក់ ៥. ខេត្តប៉ៃលិន៖ ១៨៩ ២១៨ នាក់។








