ត្រឹមតែមួយថ្ងៃ រោងម៉ាស៊ីនដៃគូរបស់ក្រសួងកសិកម្មបានបន្តប្រមូលទិញស្រូវជិត ១៥០០០តោនបន្ថែមទៀត ពីប្រជាកសិករនៅទូទាំងប្រទេស

សង្គម​ និង​សេដ្ឋកិច្ច

ត្រឹមតែរយៈពេល១ថ្ងៃប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ រោងម៉ាស៊ីនដៃគូរបស់ក្រសួងកសិកម្មបានបន្តប្រមូលទិញស្រូវជិត ១៥០០០តោនបន្ថែមទៀត ពីប្រជាកសិករនៅទូទាំងប្រទេស។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីក្រសួងកសិកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយនឹងតួរលេខនៃការទិញស្រូវនេះ ក្រសួងកសិកម្មក៏បានបញ្ជាក់ផងដែរថា ខណៈពេលដែលការប្រមូលផលនឹងហក់ឡើងជាបន្តបន្ទាប់នៅក្នុងខែនេះ មន្ត្រីកសិកម្មឃុំ និងរោងម៉ាស៊ីនដៃគូ នឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធដើម្បីធានាលំហូរនៃការប្រមូលទិញ និងជួយធានាមិនឱ្យមានការកកស្ទះនៅតាមទីវាលនោះឡើយ។

សូមជម្រាបជូនផងដែរថា រោងម៉ាស៊ីនដៃគូរបស់ក្រសួងកសិកម្មដែលបានចុះទិញស្រូវនៅថ្ងៃទី៨ វិច្ឆិកា មានចំនួន២៩ ក្នុងនោះបានទទួលទិញស្រូវពីកសិករទូទាំងប្រទេសដែលមានប្រភេទស្រូវចំនួន៤ គឺ ស្រូវផ្ការំដួល ស្រូវវស្សា ស្រូវកែង និងស្រូវស្រងែ៕