សម្តេចធិបតី៖ មានអ្នកបង្កើតវីដេអូ AI បន្លំសម្លេងរបស់សម្តេច ដើម្បីបញ្ចេញសារផ្ទុយពីការពិត

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់ឱ្យប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ប្រុងប្រយ័ត្ន ខណៈមានករណីហ្វេសប៊ុកបានបង្កើតវីដេអូបច្ចេកវិទ្យា AI ក្លែងបន្លំសម្លេងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដើម្បីបញ្ចេញសារផ្ទុយពីការពិត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅលើទំព័រហ្វេសប៊ុក នៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចធិបតី បានជម្រាបជូនសាធារណជនឱ្យបានជ្រាបថា មានករណីហ្វេសប៊ុកបានបង្កើតវីដេអូបច្ចេកវិទ្យា AI ក្លែងបន្លំសម្លេងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដើម្បីបញ្ចេញសារផ្ទុយពីការពិត​។ អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការចែករំលែក និងជឿជាក់លើសារដែលមិនមែនជាការពិត។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានណែនាំ និងសូមសាធារណជនទាំងអស់មេត្តាតាមដានសារ និងព័ត៌មានពិតផ្លូវការចេញពីផេកផ្លូវការរបស់សម្តេចធិបតី ដែលមានតែពីរខាងក្រោម៖

១, ផេកផ្ទាល់ខ្លួនផ្លូវការរបស់សម្តេចធិបតី៖https://www.facebook.com/profile.php?id=100069511484329

២, ផេកការងារផ្លូវការរបស់សម្តេចធិបតី៖

https://www.facebook.com/Dr.Hunmanetofcambodia