ក្រុមហ៊ុនសំបកកង់ខ្មែរម៉ាក សៃលុន ប្រកាសជ្រើសរើសបុគ្គលិកប្រុស ១៣០នាក់ ចេះត្រឹមភាសាខ្មែរ អាចចូលធ្វើការ​បាន

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុនសំបកកង់ខ្មែរម៉ាក សៃលុន (Sailun Tire) នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានប្រកាស​ជ្រើសរើស​បុគ្គលិក​ភេទប្រុស​ សរុបចំនួន ១៣០នាក់ ដែលចេះត្រឹមតែភាសាខ្មែរ ក៏អាចចូលបម្រើការបាន នៅរោងចក្រ​ផ្ទាល់ ស្ថិតនៅខេត្តស្វាយរៀង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការប្រកាសរបស់ក្រុមហ៊ុន ការជ្រើសរើសបុគ្គលិកថ្មីនេះ មានពីរផ្នែកគឺ ផ្នែកស្តុបទំនិញនាំចេញ ត្រូវការ​ភេទប្រុស ចំនួន ៣០នាក់ និងផ្នែកផលិតចំនួន ១០០នាក់ ភេទប្រុស ហើយត្រូវចេះសរសេរអក្សរខ្មែរបាន​ដូចគ្នា ព្រមទាំងមានអាយុចន្លោះពី ១៨ឆ្នាំ ដល់៤០ឆ្នាំ។

សូមជម្រាបជូនថា រោងចក្រផលិតសំបកកង់ឡាន សៃលុន មានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ ភូមិតាណរ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្ដស្វាយរៀង។ រោងចក្រផលិតសំបកកង់ឡាន សៃលុន បានស្រូបទាញ​ទិន្នផល​កៅស៊ូ ប្រមាណជាង ៣០% នៃទិន្នផលកៅស៊ូសរុប គិតតែក្នុងឆ្នាំ ២០២៤ ប្រមាណ ៥ ម៉ឺនតោន និង គ្រោងកែឆ្នៃទិន្នផលកៅស៊ូក្នុងស្រុកប្រមាណ ១ សែនតោន ដោយគិតជាសាច់ប្រាក់ប្រមាណជាង ២០០ លាន​ដុល្លារ​អាមេរិក ក្នុងឆ្នាំ ២០២៥នេះ៕