ប្រធានាធិបតីអាម៉េរិក លោក Donald Trump កាលពីល្ងាចថ្ងៃទី ៨ធ្នូ បានជំរុញឱ្យកម្ពុជា និងថៃ «គោរពយ៉ាងពេញលេញ» នូវការប្តេជ្ញាចិត្តឈប់បាញ់ប្រទេសទាំងពីរដែលមានលោកជាម្ចាស់ហត្ថលេខីកិច្ចព្រមព្រៀងសន្តិភាព។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្រកាសរបស់លោកត្រាំនេះធ្វើឡើងបន្ទាប់ពីការប៉ះទង្គិចគ្នាឡើងវិញតាមបណ្តោយព្រំដែនកម្ពុជាថៃបន្ទាប់ពីថៃបើកការវាយប្រហារលើកម្ពុជាសារជាថ្មីម្តងទៀតដោយប្រើសព្វាវុធធន់ធ្ងន់ជាច្រើនប្រភេទ។
តាមកាសែត CNA បានបញ្ជាក់ថាមន្រ្តីជាន់ខ្ពស់សហរដ្ឋអាម៉េរិកម្នាក់ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថាលោកប្រធានាធិបតីត្រាំ ប្តេជ្ញាចិត្តចំពោះការបញ្ឈប់អំពើហិង្សាជាបន្ទាន់ ហើយលោករំពឹងថារដ្ឋាភិបាលកម្ពុជា និងថៃនឹងគោរពយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបញ្ចប់ជម្លោះនេះ៕

