បារាំង ព្រួយបារម្ភចំពោះភាពតានតឹងព្រំដែន ដែលកើតមានឡើងជាសាថ្មីរវាងថៃ និងកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងអឺរ៉ុប និងការបរទេសបារាំង នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ចេញសេចក្តីថ្លែងការណ៍ ពាក់ព័ន្ធនឹងភាពតានតឹងដែលកើតមានឡើងសាជាថ្មីរវាងប្រទេសថៃ និងប្រទេសកម្ពុជា ដោយសម្តែងនូវការព្រួយបារម្ភចំពោះភាពតានតឹងដែលកើតមានឡើងជាសាថ្មីរវាងប្រទេសថៃ និងប្រទេសកម្ពុជា ហើយដែលបង្កឱ្យមានជនរងគ្រោះថ្មីៗ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រទេសបារំាង អំពាវនាវឱ្យមានការគោរពពេញលេញ និងការអនុវត្តជាក់ស្តែងនូវបទឈប់បាញ់ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមធ្វើឡើងដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅទីក្រុងគូឡាឡាំពួរ។

ប្រទេសបារំាង បញ្ជាក់សាជាថ្មីនូវការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលធ្វើឡើងដោយអាស៊ាន ជាពិសេសដោយលោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៥។

ប្រទេសបារំាងជឿជាក់ថា មាគ៌ាតែមួយគត់ដើម្បីដោះស្រាយជម្លោះប្រកបដោយចីរភាព និងសន្តិវិធី គឺធ្វើឡើងតាមរយៈការបន្តកិច្ចសន្ទនាឡើងវិញ ការគោរពច្បាប់អន្តរជាតិ និងការប្តេជ្ញាចិត្តនានាដែលប្រទេសទាំងពីរបានធ្វើឡើងជាមួយដៃគូអាស៊ាន៕ អត្ថបទ៖ហ្សាលីន