សម្រួលដល់ការសិក្សាក្នុងពេលមានសង្រ្គាមព្រំដែន! ក្រសួងអប់រំយុវជន និងកីឡា ប្រកាសដាក់ឱ្យប្រើប្រាស់ «ថ្នាលអប់រំសាលាឌីជីថល»

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ បានប្រកាសដាក់ឱ្យប្រើប្រាស់ «ថ្នាលអប់រំសាលាឌីជីថល» ជំនួយដល់ការសិក្សារបស់សិស្ស ក្នុងស្ថានភាពប្រទេសមានសង្រ្គាមតាមព្រំដែន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈបណ្ដាញសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ថ្នាលអប់រំសាលាឌីជីថល sala.moeys.gov.kh  បានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ ជំរុញការចែករំលែក និងប្រើប្រាស់មាតិកាអប់រំឌីជីថលឱ្យកាន់តែសម្បូរបែបសម្រាប់បម្រើដល់ការរៀន និងបង្រៀនតាមរយៈ ការប្រើប្រាស់បច្ចេកវិទ្យាដោយសេរី ឥតគិតថ្លៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា។

ក្រសួងអប់រំ បន្ថែមថា សិស្សានុសិស្សគ្រប់កម្រិតថ្នាក់ដែលកំពុងរងគ្រោះពីសង្រ្គាម អាចចូលទៅសិក្សាដោយខ្លួនឯង ដោយស្វែងរកវគ្គសិក្សាទៅតាមកម្រិតថ្នាក់។ វគ្គសិក្សានេះប្អូនៗអាចសិក្សាបានតាមរយៈ វីដេអូឯកសារមេរៀន និងការធ្វើតេស្តសមត្ថភាព។

ប្អូនៗសិស្សានុសិស្សអាចចូលរៀនបានតាមរយៈ៖ https://sala.moeys.gov.kh/kh/courses