ក្រសួងការពារជាតិ សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅយោធភូមិភាគទី៤ គិតចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង១រសៀល

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងការពារជាតិ នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ បានបង្ហាញការសង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៤  គិតចាប់ពីម៉ោង ៦:៥០នាទីព្រឹក រហូតដល់ម៉ោង ១៣:០០នាទីរសៀល ថ្ងៃទី១៣ ខែធ្នូ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមរបាយការណ៍នេះ ក្រសួងការពារជាតិ បានឱ្យដឹងថា៖

–  ម៉ោង ៦:៥០នាទី យោធាថៃបានបន្តបាញ់វាយប្រហារដោយប្រើប្រាស់កាំភ្លើងធំចូលក្នុងភូមិ សាស្ត្រអូរស្មាច់។

–  ម៉ោង ៧:៤០នាទី យោធាថៃបានបន្តបាញ់ប្រហារដោយប្រើប្រាស់កាំភ្លើងធំចូលក្នុងភូមិសាស្ត្រ ប្រាសាទតាក្របី។

–  ម៉ោង ៨:៣១នាទី យោធាថៃបានធ្វើសកម្មភាពព្យាយាមរុលរថក្រោះ និងបានបើកការបាញ់ប្រហារបុកខ្លាំងមកក្នុងភូមិសាស្រ្ដភ្នំខ្មោច, ចំការកៅស៊ូ, បុស្សស្បូវ-ជាំតែ និងផ្ទះតាម៉ុក។

–  ម៉ោង ៩:០៥នាទី យោធាថៃបានប្រើដ្រូនទម្លាក់គ្រាប់បែកមកលើកម្ពុជា នៅភូមិសាស្រ្ដជប់គគីរ។

ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់៕