ក្រសួងការពារជាតិ នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ បានជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានបើកការបាញ់ប្រហារមកលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ នៅភូមិព្រៃចាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសេចក្ដីប្រកាសព័ត៌មានទាន់ហេតុការណ៍ ក្រសួងការពារជាតិ បានបញ្ជាក់ថា យោធាថៃ បានបើកការបាញ់ប្រហារមកលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ នៅភូមិព្រៃចាន់ ដែលមានដូចជា៖
– ម៉ោង ១៦:០០នាទី យោធាថៃបានបន្តប្រើប្រាស់យន្តហោះចម្បាំងប្រភេទ F-16 ទម្លាក់គ្រាប់បែក ចំនួន ១គ្រាប់ នៅភូមិសាស្ត្រភូមិព្រៃចាន់។
– ម៉ោង ១៦:១០នាទី យោធាថៃបានបន្តប្រើប្រាស់យន្តហោះចម្បាំងប្រភេទ F-16 បានទម្លាក់គ្រាប់បែក ចំនួន ១គ្រាប់ទៀត៕

