ចិន ប្តេជ្ញាជំរុញឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ និងបន្ថយភាពតានតឹងឱ្យបានឆាប់

សង្គម​ និង​សេដ្ឋកិច្ច

(ប៉េកាំង)៖ ប្រទេសចិនសង្ឃឹមថា កម្ពុជា និងថៃ នឹងអនុវត្តការអត់ធ្មត់ជាអតិបរមា ហើយចាត់វិធានការទាំងអស់ ដែលនាំទៅដល់ការបញ្ឈប់ការប្រយុទ្ធគ្នា និងបន្ថយភាពតានតឹងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបទេសចិន លោក Guo Jiakun បានប្រកាសឱ្យដឹងនៅថ្ងៃចន្ទ ទី១៥ ខែធ្នូ ឆ្នាំ ២០២៥ នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Guo Jiakun បានបន្ថែមថា ចិននឹងបន្ត ដោយមើលលើឆន្ទៈរបស់ភាគីទាំងពីរ ក្នុងការធ្វើការឱ្យអស់ពីសមត្ថភាព ដើម្បីជំរុញការចរចាដើម្បីសន្តិភាព និងដើរតួនាទីស្ថាបនាតាមរបៀបរបស់យើង ដើម្បីនាំមកនូវបទឈប់បាញ់ និងការស្តារសន្តិភាពរវាងប្រទេសទាំងពីរ។

ពាក់ព័ន្ធនឹងការស្តារសន្តិភាពកម្ពុជា-ថៃ នេះដែរ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានប្រកាសគំរាមដំឡើងពន្ធគយសារជាថ្មីម្តងទៀត ទៅលើថៃនិងកម្ពុជា ប្រសិនបើមិនព្រមត្រឡប់ទៅរកបទឈប់បាញ់ និងនៅតែបន្តសង្រ្គាម។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Wall Street Journal នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ និងបន្តចេញផ្សាយ ដោយសាររព័ត៌មានរុស្ស៉ី TASS នៅថ្ងៃអាទិត្យ ទី១៤ ខែធ្នូ ឆ្នាំ២០២៥។

គួរឱ្យដឹងថា ចំនួនជនស៊ីវិលស្លាប់ពីការវាយ ប្រហារ ដោយសកម្មភាពឈ្លានពានប្រដាប់អាវុធថៃ បានកើន ដល់១៥នាក់, រងរបួស ៧៤នាក់ និងមានជនភៀសសឹកកើនដល់ជាង ៤០ម៉ឺននាក់៕អត្ថបទ៖ហ្សាលីន