ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ បានចេញសេចក្ដីប្រកាសព័ត៌មានសម្រេចលុបឈ្មោះគ្រឹះស្ថានឥណទានជនបទចំនួន២០ ចេញពីបញ្ជី។
បើយោងតាមប្រកាសនេះ គ្រឹះស្ថានឥណទានជនបទចំនួន២០ ដែលធនាគារជាតិនៃកម្ពុជា លុបចេញនោះរួមមាន៖ ខេមរា ហ្វាយនែន ម.ក, ប្លូ ហ្វាយនែន ម.ក, ស្មាយ ហ្វាយនែន ម.ក, ខ្មែរអង្គរ ហ្វាយនែន ភីអិលស៊ី, សកល ហ្វាយនែន ម.ក, អេស អេច ជី ហ្វាយនែន ភីអិលស៊ី, អេអេហ្វជី ហ្វាយនែន ម.ក
, លីដ-ធី អាយ ភី អេស ហ្វាយនែន ម.ក, រស្មីសិរីមង្គល ហ្វាយនែន ម.ក, ជីប៊ីអាយធី ហ្វាយនែន ម.ក, ស៊ី.ខេ ហ្វាយនែន ម.ក, យូនីដា ហ្វាយនែន ម.ក, កូនកសិករ ហ្វាយនែន ភីអិលស៊ី, អូស៊ីដាហ្វ ហ្វាយនែន ម.ក, ឥណទាន លើកស្ទួយសមត្ថភាព គ្រួសារ ម.ក, អរ អែន ឌី ប៊ី ហ្វាយនែន ភីអិលស៊ី, ស៊ី វី អេ ហ្វាយនែន ម.ក, ភូមិន្ទ ក្រេឌីត ភីអិលស៊ី, ខេ អ៊ី ភី ហ្វាយនែន ម.ក និងពន្លឺកសិករខ្មែរ ម.ក។
ធនាគារជាតិបានបញ្ជាក់ថា គ្រឹះស្ថានឥណទានជនបទទាំងនោះ មានទីតាំងនៅរាជធានីភ្នំពេញ កំពត កណ្តាល កំពង់ចាម បាត់ដំបង កំពង់ស្ពឺ និងខេត្តបន្ទាយមានជ័យ៕



