ខេត្តស្វាយរៀង​ ប្រកាសបោសសម្អាត​ ONLINE SCAMS​ ឱ្យអស់ទាំងស្រុង

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋបាលខេត្តស្វាយរៀង ប្រកាសចាត់វិធានការបង្រ្កាបដោយមិនលើកលែងចំពោះសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) រហូតដល់សកម្មភាពភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ត្រូវបានបោសសម្អាត ទាំងស្រុងក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តស្វាយរៀង កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦បានឱ្យដឹងថា អនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តនឹងចាត់ វិធានការបង្រ្កាបដោយមិនលើកលែង ចំពោះសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) រហូតដល់សកម្មភាពភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ត្រូវបានបោសសម្អាត ទាំងស្រុងក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។

ក្នុងន័យនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្នើសុំកិច្ចសហការ ប្រកបដោយភាពស្មោះត្រង់ ពីម្ចាស់កាស៊ីណូ (Casino) អាផាតមិន ផ្ទះសំណាក់ សណ្ឋាគារ និងម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ត្រូវចូលរួមកិច្ចសហការតាមការណែនាំដូចខាងក្រោម៖

១.ត្រូវផ្សព្វផ្សាយអំពីព័ត៌មាននៃការបង្ក្រាបក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យបានទូលំទូលាយក្នុងភូមិសាស្ត្រខេត្តស្វាយរៀង និងចូលរួមសហការផ្តល់ព័ត៌មានករណីសង្ស័យខាងលើ មកគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ឱ្យបានឆាប់រហ័ស ។

២.មិនត្រូវទទួលឱ្យស្នាក់នៅចំពោះជនបរទេស ដែលគ្មានឯកសារច្បាស់លាស់ ឬក្រុមជនសង្ស័យ ថាពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ដែលរត់គេចពីតំបន់ផ្សេងៗ ឬ អាគារណាមួយដែលនៅជិតៗនោះ ។

៣.ចំពោះជន ឬក្រុមដែលជាមុខសញ្ញានៃក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ត្រូវបញ្ឈប់ការជួលឱ្យស្នាក់នៅ ក្នុងគ្រប់រូបភាពជាបន្ទាន់ ។

៤.ក្នុងករណីមានការលួចលាក់ ផ្តល់ព័ត៌មានមិនពិត ឬភូតកុហកបិទបាំងក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ខាងលើរដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ ដោយគ្មានការលើកលែងទៅលើម្ចាស់ទីតាំងល្មើស។

៥.ប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវសហការផ្តល់ព័ត៌មានពីករណីខាងលើ ដើម្បីចូលរួមជាមួយអាជ្ញាធរខេត្ត ក្រុង ស្រុក ក្នុងការចុះបង្ក្រាបក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ខាងលើឱ្យមានប្រសិទ្ធភាពខ្ពស់។