សំបកកង់ឡានខ្មែរម៉ាក Sailun ជាប់ចំណាត់ថ្នាក់លេខ១ នៅកម្ពុជា និងនៅតំបន់អាស៊ី ប្រចាំឆ្នាំ២០២៥

សង្គម​ និង​សេដ្ឋកិច្ច

សំបកកង់ឡានខ្មែរម៉ាក Sailun បានជាប់ចំណាត់ថ្នាក់លេខ១ ជាសំបកកង់ដែលប្រជាជនខ្មែរទុកចិត្ត ហើយប្រើច្រើនបំផុតនៅកម្ពុជានៅក្នុងឆ្នាំ២០២៥ ព្រមទាំងជាប់ចំណាត់ថ្នាក់លេខ១ ជាប្រភេទពានរង្វាន់ដែលលក់បានច្រើនបំផុតប្រចាំតំបន់ អេស៊ី (Asia) ប្រចាំឆ្នាំ២០២៥ ដែលមានប្រទេសរហូតដល់៤៨ ក្នុងនោះកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ផងដែរ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួររំឭកថា កាលពីថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមហ៊ុន PICG បានដាក់សម្ពោធសាកល្បងនូវផលិតផលក្នុងស្រុកជាសំបកកង់ឡានម៉ាក Sailun ដែលផលិតមុនគេ ធំជាងគេ ដែលប្រើប្រាស់ជ័រកៅស៊ូខ្មែរមុនគេរហូតដល់ ៩៥ភាគរយ។ អ្វីដែលមិនគួរអោយជឿ និងមិនស្មានដល់នោះគ្រាន់តែមួយយប់មានការបញ្ជាទិញរហូតដល់ជាង ១ មុឺនគ្រាប់ឯណោះ។ ចាប់តាំងពីពេលនោះរហូតមកដល់បច្ចុប្បន្ននេះ ទោះបីក្នុងស្ថានភាពលំបាក ជាពិសេសសង្រ្គាមរវាងខ្មែរ-ថៃ ប្រជាជនខ្មែររឹតតែសម្រុកមកគាំទ្រនូវផលិតផលដ៏ល្អឥតខ្ចោះមួយនេះ ដែលផលិតចេញពីជ័រកៅស៊ូខ្មែរស្ទើរតែ១០០ភាគរយ ដែលដុះលើទឹកដីខ្មែរ រោងចក្រផលិតលើដីខ្មែរ ជួយដល់កសិផលជាតិ ជាផលិតផលជាតិ ជួយគាំទ្រសេដ្ឋកិច្ចជាតិ។

ការឈ្នះពានរង្វាន់ទាំងពីរខាងលើនេះ សបញ្ជាក់អោយឃើញថាខ្មែរបច្ចុប្បន្ននេះ ពិតជាបានជឿជាក់ ទុកចិត្តយ៉ាងខ្លាំងនូវផលិតផលផលិតក្នុងប្រទេសខ្លួនឯង មិនដូចសម័យកាលណាៗទាំងអស់។ ការរួមគ្នាជាធ្លុងមួយមកគាំទ្រផលិតផលក្នុងស្រុកខ្លួនឯងនេះហើយ ជាកំលាំងដ៏មហាសាលដែលអាចអោយសេដ្ឋកិច្ចប្រទេសជាតិយើងមានខឿនសេដ្ឋកិច្ចរឹងមាំ ជាខ្លាសេដ្ឋកិច្ចក្នុងតំបន់ និងក្នុងសកលលោកផងដែរ។ សំបកកង់ឡានខ្មែរម៉ាក Sailun ជាផលិតផលផលិតក្នុងស្រុក ដែលគួរអោយទុកចិត្តបំផុត និងមានរោងចក្រច្បាស់លាស់រហូតដល់ ៩ ទីតាំងនៅលើពិភពលោក៕