នាវាទេសចរណ៍ COSTA SERENA បាននាំភ្ញៀវទេសចរជិត៣ពាន់នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

សង្គម​ និង​សេដ្ឋកិច្ច

នាវាទេសចរណ៍ ១គ្រឿង ឈ្មោះ COSTA SERENA សញ្ជាតិ ITALY បាននាំយកភ្ញៀវទេសចរចំនួន ២៨៩០នាក់ ក្នុងនោះ ស្រី ១៦៤០នាក់ មាន ៥៩សញ្ជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាវាទេសចរណ៍ COSTA SERENA បានចូលចតដោយសុវត្ថិភាព នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦។

ជាមួយគ្នានោះ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក៏បានប្រកាសសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាននាវាទេសចរណ៍មួយនេះ ព្រមទាំងភ្ញៀវទេសចរផងដែរ។

សូមបញ្ជាក់ថា នាវា COSTA SERENA មានភ្ញៀវទេសចរចំនួន ២៨៩០នាក់ ស្រី ១៦៤០នាក់ មាន ៥៩សញ្ជាតិ នាវិកចំនួន ១០៣០នាក់ ស្រី ១៩៤នាក់ មាន ៣៥សញ្ជាតិ។ នាវាទេសចរណ៍នេះ បានធ្វើដំណើរមកពីប្រទេសវៀតណាម៕