សម្តេចធិបតី៖ រាល់ការសម្រេចចិត្តរឿងបញ្ហាព្រំដែន គ្រប់ជំហ៊ានទាំងអស់ គឺគិតដល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជន

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា​​ បានថ្លែងថា ការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃគឺមានទស្សនខុសគ្នាច្រើន ប៉ុន្តែទោះយ៉ាងណារាល់ការសម្រេចចិត្តដោះស្រាយរឿងបញ្ហាព្រំដែន គ្រប់ជំហ៊ានទាំងអស់ គឺរដ្ឋាភិបាលគិតដល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាចម្បង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី “ពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣” នៅព្រឹកថ្ងៃអង្គារ ទី១០ កុម្ភៈ ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសជាថ្មីម្តងទៀតថា បូរណភាពទឹកដី  និងប្រជាពលរដ្ឋគឺជាអាទិភាពធំបំផុត ដែលរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា រាល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលគ្រប់ជំហានទាំងអស់ គឺដើម្បីតែឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាទាំងអស់  ហើយក្នុងនាមរាជរដ្ឋាភិបាលសូមប្រកាសប្តេជ្ញាចិត្តថាបូរណភាពទឹកដី និងប្រជាជនកម្ពុជាគឺជាអាទិភាពចម្បងបំផុត ក្នុងការយកចិត្តទុកដាក់ខ្ពស់ ទាំងបច្ចុប្បន្ន និងអនាគត។

ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏បានប្រកាសជំហរដាច់ខាត់ដែរថា ព្រំដែនកម្ពុជា-ថៃជាព្រំដែនអន្តរជាតិ រវាងរដ្ឋនឹងរដ្ឋ ដែលត្រូវបានការពារដោយច្បាប់អន្តរជាតិ។ ហេតុដូច្នេះ កម្ពុជាសូមប្រកាសដាច់ខាត់ការពារអធិបតេយ្យភាព និងបូរណភាពទឹកដី តាមគ្រប់មធ្យោបាយ ហើយកម្ពុជាមិនទទួលស្គាល់ការកាន់កាប់ទឹកដីដោយខុសច្បាប់ តាមរយៈការកែប្រែព្រំដែន មិនគោរច្បាប់អន្តរជាតិ និងការកាន់កាប់ដីធ្លីដោយប្រើប្រាស់កម្លាំងនោះឡើយ៕ អត្ថបទ៖ ហ្សាលីន