ការវិវឌ្ឍថ្មីនៃ ដែកទីប ស អាយ.អេស.អាយ(ISI PIPE GALVA®)

សង្គម​ និង​សេដ្ឋកិច្ច

កាលពីថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅនេះ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) បានរៀបចំកម្មវិធីបង្ហាញការវិវឌ្ឍថ្មីនៃផលិតផល ដែកទីប ស អាយ.អេស.អាយ (ISI PIPE GALVA®) ព្រមទាំងពិធីជប់លៀងថ្លែងអំណរគុណដល់ដៃគូអាជីវកម្មយ៉ាងអធិកអធម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងរាត្រីដ៏ពិសេសក្រោមប្រធានបទ “ការវិវឌ្ឍថ្មីនៃ ដែកទីប ស អាយ.អេស.អាយ” ក្រុមហ៊ុនបានប្រកាសបង្ហាញជាផ្លូវការនូវបច្ចេកវិទ្យាថ្មីដែលត្រូវបានបង្កើនបន្ថែមលើគុណភាពដែលមានស្រាប់ រួមមាន៖

  • ក្រូម៉េសារធាតុស័ង្កសីក្រាស់ជាងមុន ៥០% ៖ ដើម្បីបង្កើនភាពធន់នឹងច្រែះឱ្យកាន់តែប្រសើរ។
  • បន្ថែមស្រទាប់ការពារពិសេស ៖ ដើម្បីប្រឆាំងនឹងភាពងាយឡើងស្នឹម និងផ្កាអំបិល ដែលជាបច្ចេកវិទ្យាមានតែមួយគត់នៅកម្ពុជា ជួយឱ្យការរក្សាទុកផលិតផលបានកាន់តែយូរអង្វែង។

ការវិវឌ្ឍនេះធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព ដែកទីប ស អាយ.អេស.អាយ (ISI PIPE GALVA®) ឱ្យកាន់តែរឹងមាំ ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តរបស់ប្រជាជនកម្ពុជាដែលតែងតែផ្តល់តម្លៃថាជា “ដែកដែលកម្ពុជាទុកចិត្ត” ។

មោទនភាពផលិតផលខ្មែរ ស្តង់ដារអន្តរជាតិ

គួររំលឹកផងដែរថា ដែកទីប ស អាយ.អេស.អាយ (ISI PIPE GALVA®) គឺជាម៉ាកសញ្ញាផលិតផលខ្មែរតែមួយគត់ ដែលផលិតតាមខ្សែច្រវាក់ផលិតកម្មក្នុងស្រុកដោយ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) ។ ចាប់កំណើតក្នុងឆ្នាំ ១៩៩៧ ផ្តើមចេញពីសិប្បកម្មកិនស័ង្កសីលក្ខណគ្រួសារ បច្ចុប្បន្ន ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) បានក្លាយជាក្រុមហ៊ុនខ្មែរឈានមុខគេក្នុងវិស័យឧស្សាហកម្មដែក ដែលមានបទពិសោធន៍វិនិយោគក្នុងស្រុកជិត ៣ ទសវត្សរ៍ ហើយនៅតែបន្តអភិវឌ្ឍផលិតផលបន្ថែមក្នុងទីផ្សារកម្ពុជា និងតំបន់។

ជាមួយនឹងការប្តេជ្ញាចិត្តរយៈពេលវែង លើការកែច្នៃផលិតផលគុណភាពស្តង់ដារ ក្រុមហ៊ុនបានសាងសង់រោងចក្រផលិតដែកទីប ស ដំបូងគេនៅកម្ពុជាក្នុងឆ្នាំ ២០០០ និងបានអភិវឌ្ឍឥតឈប់ឈររហូតទទួលបានវិញ្ញាបនបត្រស្តង់ដារអន្តរជាតិ ISO 9001:2015 ។

កាន់តែពិសេស ក្នុងឆ្នាំ ២០២២ ក្រុមហ៊ុនបានឈានជើងមួយជំហានមុនគេទៀត តាមរយៈការសម្ពោធបើកដំណើរការ រោងចក្រកែច្នៃផលិតផលដុំរ៉ូឡូដែក ស អាយ.អេស.អាយ (ISI GALVA®) ដែលជារោងចក្រ ដំបូងគេ និងតែ ១ នៅកម្ពុជា មានការគ្រប់គ្រងគុណភាពស្របតាមស្តង់ដារជប៉ុន (JIS) ស្តង់ដារអូស្ត្រាលី (AS) និងស្តង់ដារសហរដ្ឋអាម៉េរិក (ASTM) ។ ខ្សែច្រវាក់ផលិតកម្មដ៏ទំនើបនេះ មានតួនាទីយ៉ាងសំខាន់ក្នុងការកែច្នៃដុំរ៉ូឡូដែក ខ្មៅ ឱ្យទៅជាដុំរ៉ូឡូដែក ស ដែលមានគុណភាពខ្ពស់ សម្រាប់យកទៅផលិត ដែកទីប ស អាយ.អេស.អាយ (ISI PIPE GALVA®) ជាផលិតផលសម្រេច ដើម្បីគាំទ្រដល់គម្រោងសំណង់ គេហដ្ឋាន និងអគារនានា ប្រកបដោយភាពរឹងមាំ និងធន់ជាមួយស្ថានភាពបរិយាកាសនៅកម្ពុជា។

ការទទួលស្គាល់លើឆាកអន្តរជាតិ និងការគ្រប់គ្រងគុណភាពតឹងរឹង

គុណភាពគឺជាភស្តុតាងនៃទំនុកចិត្ត។ បច្ចុប្បន្ន ផលិតផលដុំរ៉ូឡូដែក ស អាយ.អេស.អាយ (ISI GALVA®) មិនត្រឹមតែផ្គត់ផ្គង់ក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ រួមមាន សហរដ្ឋអាម៉េរិក​ និងបណ្តាប្រទេសនានាក្នុងតំបន់អាស៊ាន

ដើម្បីធានាបាននូវស្ថិរភាពគុណភាព ក្រុមហ៊ុនបានអនុវត្តការគ្រប់គ្រងការផលិតយ៉ាងតឹងរឹងបំផុត៖

  • រាល់ ដុំរ៉ូឡូដែក ស អាយ.អេស.អាយ (ISI GALVA®) ទាំងអស់ ត្រូវបានឆ្លងកាត់ការត្រួតពិនិត្យយ៉ាងតឹងរឹងគ្រប់ដំណាក់កាល តាំងពីគុណភាពវត្តុធាតុដើមដែលយកមកផលិត រហូតដល់ក្លាយជាផលិតផល ដុំរ៉ូឡូដែក ស អាយ.អេស.អាយ (ISI GALVA®) និងផលិតផលសម្រេច ដែកទីប ស អាយ.អេស.អាយ (ISI PIPE GALVA®)
  • មានតែផលិតផលដែលបានវេចខ្ចប់ត្រឹមត្រូវតាមស្តង់ដារក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) បានកំណត់ប៉ុណ្ណោះ ទើបអនុញ្ញាតឱ្យនាំចេញពីរោងចក្រ។

ហេតុអ្វី ដែកទីប ស អាយ.អេស.អាយ ជាជម្រើសទី ១?

ដែកទីប ស អាយ.អេស.អាយ (ISI PIPE GALVA®) ជាជម្រើសឈានមុខគេដោយសារ៖

  • បទពិសោធន៍៖ ផលិតដោយក្រុមហ៊ុនខ្មែរដែលមានបទពិសោធន៍ និងកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងវិស័យឧស្សហកម្មដែកនៅកម្ពុជា ជិត ៣ ទសវត្សរ៍ ។
  • បច្ចេកវិទ្យា៖ ស្រោបសារធាតុស័ង្កសីក្រូម៉េក្រាស់ជាងមុន ៥០% និងមានស្រទាប់ការពារពិសេសដែលគ្មានគូប្រជែង។
  • គុណភាព ផលិតចេញពី ដុំរ៉ូឡូដែក ស អាយ.អេស.អាយ (ISI GALVA®) ដែលមានការទទួលស្គាល់គុណភាពទាំងក្នុង និងក្រៅប្រទេស។

ការចូលរួមចំណែកក្នុងស្មារតីសាមគ្គីជាតិ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) មានមោទនភាពដែលផលិតផល ដែកទីប ស អាយ.អេស.អាយ (ISI PIPE GALVA®) ផលិតចេញពី ដុំរ៉ូឡូដែក ស អាយ.អេស.អាយ (ISI GALVA®) ត្រូវបានជ្រើសរើសសម្រាប់ប្រើប្រាស់ក្នុងគម្រោងមនុស្សធម៌របស់ មូលនិធិ ខេ អឹម អេច (KMH Foundation)

តាមរយៈគម្រោងនេះ យើងបានចូលរួមសាងសង់ ជម្រកបណ្តោះអាសន្នជាង ៣,០០០ ខ្នង និង ថ្នាក់រៀនបណ្តោះអាសន្នចំនួន ៣០០ ខ្នង ដើម្បីជួយសម្រួលដល់ជីវភាព និងការសិក្សារបស់បងប្អូនប្រជាពលរដ្ឋភៀសសឹក។ នេះគឺជាសកម្មភាពដែលស្តែងចេញពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍសង្គមកម្ពុជាឱ្យកាន់តែប្រសើរឡើង។

ព័ត៌មានបន្ថែម៖ សូមតាមដានទំព័រហ្វេសប៊ុកផ្លូវការ ISI STEEL ដើម្បីទទួលបានព័ត៌មានថ្មីៗ និងដំណោះស្រាយសំណង់ឈានមុខគេ។

(Key Messages Briefing)

ឈ្មោះស្ថាប័ន៖

  • ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL)

ឈ្មោះរោងចក្រ៖

  • រោងចក្រកែច្នៃផលិតផលដុំរ៉ូឡូដែក ស អាយ.អេស.អាយ (ISI GALVA®)

ឈ្មោះផលិតផល៖

  • ដុំរ៉ូឡូដែក ស អាយ.អេស.អាយ (ISI GALVA®)
  • ដែកទីប ស អាយ.អេស.អាយ (ISI PIPE GALVA®)

សារសំខាន់ៗ៖

  • ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) ជាក្រុមហ៊ុនខ្មែរឈានមុខគេក្នុងវិស័យឧស្សាហកម្មដែក ដែលមានបទពិសោធន៍វិនិយោគក្នុងស្រុកជិត ៣ ទសវត្សរ៍
  • រោងចក្រកែច្នៃផលិតផលដុំរ៉ូឡូដែក ស អាយ.អេស.អាយ (ISI GALVA®) ជារោងចក្រ ដំបូងគេ និងតែ ១ នៅកម្ពុជា មានការគ្រប់គ្រងគុណភាពស្របតាមស្តង់ដារជប៉ុន (JIS) ស្តង់ដារអូស្ត្រាលី (AS) និងស្តង់ដារសហរដ្ឋអាម៉េរិក (ASTM)
  • ផលិតផលដុំរ៉ូឡូដែក ស អាយ.អេស.អាយ (ISI GALVA®) មិនត្រឹមតែផ្គត់ផ្គង់ក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ រួមមាន សហរដ្ឋអាម៉េរិក​ និងបណ្តាប្រទេសនានាក្នុងតំបន់អាស៊ាន
  • ផលិតផលដុំរ៉ូឡូដែក ស អាយ.អេស.អាយ (ISI GALVA®) គឺជាវត្ថុធាតុដើមគុណភាពខ្ពស់សម្រាប់ផលិត ដែកទីប ស អាយ.អេស.អាយ (ISI PIPE GALVA®)
  • ការវិវឌ្ឍថ្មីនៃ ដែកទីប ស អាយ.អេស.អាយ (ISI PIPE GALVA®) មានបន្ថែម៖
    • ក្រូម៉េសារធាតុស័ង្កសីក្រាស់ជាងមុន ៥០% ៖ ដើម្បីបង្កើនភាពធន់នឹងច្រែះឱ្យកាន់តែប្រសើរ។
    • បន្ថែមស្រទាប់ការពារពិសេស ៖ ដើម្បីប្រឆាំងនឹងភាពងាយឡើងស្នឹម និងផ្កាអំបិល ដែលជាបច្ចេកវិទ្យាមានតែមួយគត់នៅកម្ពុជា ជួយឱ្យការរក្សាទុកផលិតផលបានកាន់តែយូរអង្វែង។
  • ដែកទីប ស អាយ.អេស.អាយ (ISI PIPE GALVA®) ដែលផលិតចេញពី ដុំរ៉ូឡូដែក ស អាយ.អេស.អាយ (ISI GALVA®) ត្រូវបានប្រើប្រាស់ក្នុងការសាងសង់ ជម្រកបណ្តោះអាសន្ន​​ជាង 3,000​​ តង់ និងថ្នាក់រៀនបណ្តោះអាសន្ន 300​ តង់ សម្រាប់ប្រជាពលរដ្ឋភៀសសឹក ក្រោមគម្រោងបរិច្ចាគរបស់ មូលនិធិ ខេ អឹម អេច ។