ក្រសួងការបរទេស៖ មកដល់ពេលនេះពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងតំបន់មជ្ឈិមបូព៌ា  ពុំមានសេចក្តីរាយការណ៍ថារងគ្រោះទេ

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា មកដល់ពេលនេះពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងតំបន់មជ្ឈិមបូព៌ា  ពុំមានសេចក្តីរាយការណ៍ថារងគ្រោះទេ និងត្រូវបានណែនាំឱ្យបង្កើនការប្រុងប្រយ័ត្ន លើសុវត្ថិភាពរបស់ខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្ដីថ្លែងការណ៍ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងការបរទេសបានឱ្យដឹងថា កម្ពុជាកំពុងតាមដានស្ថានការណ៍នៅមជ្ឈិមបូព៌ា ដោយក្តីបារម្ភដ៏ជ្រាលជ្រៅ។ ជាមួយគ្នានេះ ក្រសួងការបរទេសក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យរក្សាការអត់ធ្មត់ជាអតិបរមា ដើម្បីជៀសវាងកំណើន ស្ថានការណ៍កាន់តែធ្ងន់ធ្ងរបន្ថែមទៀត ដែលនឹងប៉ះពាល់ដល់អាយុជីវិតជនស៊ីវិល និងប៉ះពាល់ដល់សន្តិភាព។

ក្រសួងការបរទេសសង្កត់ធ្ងន់ថា មកដល់ពេលនេះពុំមានសេចក្តីរាយការណ៍ថាមានប្រជាជនកម្ពុជារងគ្រោះទេ ហើយពលរដ្ឋកម្ពុជាទាំងអស់ដែលស្ថិតនៅក្នុងតំបន់មជ្ឈិមបូព៌ា ត្រូវបានណែនាំឱ្យបង្កើនការប្រុងប្រយ័ត្ន លើសុវត្ថិភាពរបស់ខ្លួន៕