មួយរយៈចុងក្រោយនេះ ដោយសារបញ្ហាសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា បានធ្វើឱ្យតម្លៃប្រេងសាំងហក់ឡើងខ្ពស់ជាងធម្មតា។ ប៉ុន្ដែក្នុងពេលនេះ គេហទំព័រឧកញ៉ាញូស៍ សូមនាំអារម្មណ៍បងប្អូន មកដឹងពីតម្លៃមាសនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦នេះ ពីហាងមាសពេជ្រ CSNJ របស់លោកឧកញ៉ា ចិន សំណាង នាព្រឹកម៉ោង១០:៣០ នាទី។

តម្លៃមាសសម្រាប់មាសគីឡូ មានតម្លៃ ១៦៧,៣០០ដុល្លារ នៅក្នុងមួយគីឡូជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ១៦៥,៦០០ដុល្លារ។ សម្រាប់តម្លៃក្នុង១តម្លឹង គឺមានតម្លៃ ៦,២៧៤ដុល្លារ ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៦, ២១០ដុល្លារ។ ដោយឡែកសម្រាប់មាសគ្រឿងអលង្ការ មានតម្លៃ ៦,២៧៤ដុល្លារ ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៦,១៦០ដុល្លារ។
សូមជម្រាបជូនថា តម្លៃមាសអាចផ្លាស់ប្ដូរ រៀងរាល់៦០នាទីម្ដងតាមទីផ្សារហាងឆេងអន្ដរជាតិ។
ហាងមាសពេជ្រ CSNJ របស់លោកឧកញ៉ា ចិន សំណាង ជាហាងដែលបានបង្កើតឡើងដោយកូនខ្មែរ១០០% ដែលជាអ្នកជំនាញខាងច្នៃគ្រឿងអលង្ការពីសាលា GIA ទីក្រុងហុងកុង និងពីប្រទេសឥណ្ឌា។
ហាងមាសពេជ្រ CSNJ មានលក់មាសពេជ្រជាច្រើនជម្រើស មានលក់ទាំងប្រភេទខ្សែកអ៊ីតាលី មាសគីឡូដុំ ត្បូងមានតម្លៃរបស់ខ្មែរគ្រប់ប្រភេទ។ ហាងនេះ មានអាស័យដ្ឋាននៅផ្ទះលេខ 39B&39C មហាវិថីអ្នកឧញ៉ាមហាភកី្តសប្បុរសភោគាធិបតី ហ៊ុននាង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភំ្នពេញ៕





