មកស្គាល់តំបន់សហគមន៍ទាំង៥ អភិវឌ្ឍដោយក្រុមហ៊ុន OCIC របស់លោកអ្នកឧកញ៉ា ពុង ឃាវសែ

សង្គម​ និង​សេដ្ឋកិច្ច

ចាប់ផ្តើមនៅឆ្នាំ២០០០ ក្រុមហ៊ុនអូស៊ីអាយស៊ី (OCIC) របស់លោកអ្នកឧកញ៉ា ពុង ឃាវសែ បានអភិវឌ្ឍសហគមន៍ និងហេដ្ឋារចនាសម្ព័ន្ធស្របនឹងការរីកចម្រើនរបស់រាជធានីភ្នំពេញ ​​​ដើម្បី​គាំទ្រទៅនឹងតម្រូវការទីក្រុងដែលកំពុងរីកចម្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តំបន់សហគមន៍ធំៗចំនួន៥ អភិវឌ្ឍដោយក្រុមហ៊ុន OCIC រួមមាន៖ ១.កោះពេជ្រ( Koh Pich – កោះពេជ្រ) ផ្ទៃដី ១០០ហិកតា ជាសហគមន៍ប្រជុំទៅដោយតំបន់ពាណិជ្ជកម្មមមាញឹកនៃរាជធានីភ្នំពេញ បើកដំណើរការសាងសង់​នៅឆ្នាំ២០០៦។ ២.ជ្រោយចង្វារ បេយ៍ (Chroy Changvar Satellite City) ផ្ទៃដី ៣០០ហិកតា ជាសហគមន៍​ជាប់មាត់ទន្លេ គាំទ្រកំណើនរស់នៅនៃភាគខាងជើងរាជធានីភ្នំពេញ បើកដំណើរការសាងសង់នៅឆ្នាំ២០១១។ ៣.ទីក្រុងអូឡាំព្យា (The Olympia City) ផ្ទៃដី ៦,៨ហិកតា ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងអាជីវកម្មចម្រុះ បើកដំណើរការសាងសង់នៅឆ្នាំ២០១២។ ៤.ទីក្រុងនរា(Norea City) ផ្ទៃដី ១២៥ហិកតា ជាសហគមន៍ពាណិជ្ជកម្ម ជាមួយតំបន់លំនៅឋានដ៏ប្រណិតជាប់មាត់ទន្លេមេគង្គ បើកដំណើរការសាងសង់នៅឆ្នាំ២០១៨។ ៥.ទីក្រុង ធី អាយ អេ ស៊ីធី (TIA City) ផ្ទៃដី ២,៣០០ហិកតា ជាគម្រោងអភិវឌ្ឍចម្រុះទ្រង់ទ្រាយធំនៅជាប់អាកាសយានដ្ឋានអន្តរជាតិតេជោថ្មី បើកដំណើរការសាងសង់នៅឆ្នាំ២០២៥។

សូមជម្រាបថា គម្រោងធំៗទាំង៥នេះ បានបង្ហាញពីវិធីសាស្ត្ររយៈពេលវែងរបស់ OCIC ក្នុងការកសាងសហគមន៍ដែលរៀបចំដើម្បីជំរុញវិសាលភាពនៃការអភិវឌ្ឍនៅរាជធានីភ្នំពេញ៕