រដ្ឋបាលព្រៃឈើ ណែនាំដល់ម្ចាស់ផ្ទះ ឬម្ចាស់អគារថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារ តាមដានជាប់ជានិច្ចសុខភាពសត្វ និងអនាម័យ ដើម្បីបង្ការជម្ងឺឆ្លង

សង្គម​ និង​សេដ្ឋកិច្ច

(ភ្នំពេញ)៖ បាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការណែនាំដល់ម្ចាស់ផ្ទះ ឬម្ចាស់អគារថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារ តាមដានជាប់ជានិច្ចសុខភាពសត្វ និងអនាម័យ ដើម្បីបង្ការជម្ងឺឆ្លង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្ដីប្រកាសព័ត៌មានដែលអង្គភាព Oknha News ទទួលបាននៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ការថែរក្សាសត្វប្រចៀកកាំអាចមានហានិភ័យពីការចម្លងជំងឺពីសត្វមកមនុស្ស។

ជាមួយគ្នានេះ រដ្ឋបាលព្រៃឈើ បានណែនាំវិធីកាត់បន្ថយផលប៉ះពាល់នានា មានដូចជា ត្រូវអនុវត្តវិធានជីវសុវត្ថិភាព និងធ្វើអនាម័យនៅជុំវិញ និងខាងក្នុងទីតាំងថែរក្សាសត្វប្រចៀកកាំជាប្រចាំ។ បន្ថែមពីនោះ ម្ចាស់អាជីវកម្មត្រូវរាយការណ៍ជាបន្ទាន់នៅពេលសត្វប្រចៀកកាំមានជំងឺ រឺងាប់ដល់សមត្ថកិច្ចពាក់ព័ន្ធ៕