(ភ្នំពេញ)៖ ត្រលប់មកវិញជាមួយនឹងជ័យជំនះ នាំយកខ្សែក្រវាត់ជើងឯកគុនខ្មែរពីទ្វីបអឺរ៉ុប CAMBODIA BLACK និងភេសជ្ជៈប៉ូវកម្លាំង កម្ពុជា ប្រកាសឧបត្ថម្ភទឹកប្រាក់សរុប ៤៧ លានរៀល ដល់កីឡាករ-កីឡាការិនីទាំងអស់ដែលបានប្រកួតយកឈ្នះដៃគូក្នុងព្រឹត្តិការណ៍ប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរប្រចាំទ្វីបអឺរ៉ុប ឆ្នាំ២០២៦ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

ជាការចូលរួមអបអរសាទរដល់កីឡាករ-កីឡាការិនីទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងការប្រកួតដណ្តើមជ័យលាភីនេះ Cambodia Black និងភេសជ្ជៈប៉ូវកម្លាំង កម្ពុជា បានឧបត្ថម្ភចំនួន ១០ លានរៀល ដល់កីឡាករដែលទទួលបានខ្សែក្រវាត់ទាំង ៤ រូប រួមមាន៖ ពេជ្រ សម្បត្តិ, ប៊ឺត សង្ឃឹម, សៀ ហៃ និងឈុត សេរីវ៉ាន់ថង, ៥ លានរៀល ដល់កីឡាការិនី ទូច ចាន់វត្តី ដែលឈ្នះដៃគូប្រកួតដោយពិន្ទុ, និងលើកទឹកចិត្តដល់កីឡាករ ពេជ្រ អាទិទេព ចំនួន ២ លានរៀល។


តាមរយៈ ព្រឹត្តិការណ៍គុនខ្មែរ បានផ្តល់ឱកាសដល់កីឡាករ-កីឡាការិនីបញ្ចេញសមត្ថភាព ជាពិសេសការនាំយកគុនខ្មែរទៅកាន់ទីក្រុងប៉ារីស តាមរយៈការឧបត្ថម្ភរបស់ CAMBODIA BLACK និងភេសជ្ជៈប៉ូវកម្លាំង កម្ពុជា ក្រោមការសហការរៀបចំពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហព័ន្ធកីឡាគុនខ្មែរអន្តរជាតិ បានទទួលការចាប់អារម្មណ៍ ពីបណ្តាក្លឹបគុនខ្មែរជាច្រើននៅបរទេសធ្វើការចុះឈ្មោះ និងហាត់គុនខ្មែរ ដែលធ្វើឱ្យកីឡាប្រដាល់គុនខ្មែរកាន់តែមានភាពល្បីល្បាញលើឆាកអន្តរជាតិ។
CAMBODIA នាំគុនខ្មែរទៅកាន់ទីក្រុងប៉ារីស





