អ្នកនាំពាក្យ ចេញបញ្ជាក់ពីការចំណាយប្រាក់របស់កម្ពុជាខ្ទង់៦៣៦លានដុល្លារ លើការនាំចូលជីនិងថ្នាំកសិកម្ម ក្នុងឆ្នាំ២០២៥

សង្គម​ និង​សេដ្ឋកិច្ច

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦នេះ បានលើកឡើងថា “ថ្មីៗនេះ មានការចុះផ្សាយព័ត៌មានថា កម្ពុជាបាននាំចូលជីនិងថ្នាំកសិកម្មក្នុងទំហំទឹកប្រាក់ ៦៣៦លានដុល្លារ ក្នុងឆ្នាំ២០២៥ ដែលបានធ្វើឱ្យសាធារណៈជនមួយចំនួនមានការភ្ញាក់ផ្អើលចំពោះតួលេខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកបញ្ជាក់ថា “ផលសេដ្ឋកិច្ចទទួលបានពីការប្រើប្រាស់ធាតុចូលកសិកម្មទាំងនេះ បង្កើតជាតម្លៃសេដ្ឋកិច្ចរហូតដល់ ៩៧៧០ លានដុល្លារ នៅក្នុងឆ្នាំ២០២៥ ដោយមិនត្រឹមតែបានធានាសន្តិសុខស្បៀងប៉ុណ្ណោះទេ តែថែមទាំងអនុញ្ញាតឱ្យកម្ពុជាទាញយកចំណូលពីការនាំចេញកសិផលរហូតដល់ទៅ ៥៦២៤ លានដុល្លារ ផងដែរ។

គួរឱ្យដឹងថា ភាពចាំបាច់ដែលកម្ពុជាត្រូវការនាំចូលធាតុចូលកសិកម្ម គឺដើម្បីធានាបាននូវទិន្នផលខ្ពស់ និងការពារដំណាំពីសត្វល្អិតចង្រៃឬជំងឺផ្សេងៗ បន្ថែមពីលើអ្វីដែលយើងមានសមត្ថភាពផលិតបាននៅក្នុងស្រុកដោយខ្លួនឯង។

តាមរបាយការណ៍ក្រសួងកសិកម្ម បានបង្ហាញថា ផលសេដ្ឋកិច្ចបានមកពីការនាំចូលជី-ថ្នាំកសិកម្មសម្រាប់កម្ពុជា ក្នុងឆ្នាំ២០២៥ រួមមានទៅលើដំណាំស្រូវ, ដំណាំឧស្សាហកម្ម, ដំណាំសាកវប្បកម្ម និងដំណាំកៅស៊ូ ក្នុងបរិមាណ ៤០,៧៨តោន៕