ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះយ៉ាងណាអ្វីដែលល្អសម្រាប់កម្ពុជា កាដូមុនចូលឆ្នាំខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរ ដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមរោងចក្រឈ្មោះ Newbustar។

រោងចក្រ Newbustar ជាបុត្រសម្ព័ន្ធនៃរោងចក្រដ៏ធំបំផុតជាប់ចំណាត់ថ្នាក់លេខ១ នៃសាធារណរដ្ឋចិន គឺក្រុមហ៊ុន Doublestar Group។ រោងចក្រផលិតសំបកកង់ឡានមួយនេះ មានអាយុកាលជាង ១០០ឆ្នាំមកហើយ ក្នុងការផលិតសំបកកង់ឡាន ក្នុងនោះសូម្បីតែក្រុមហ៊ុនកង់ឡានខ្នាតយក្សរបស់កូរ៉េដែលល្បីល្បាញពេញពិភពលោកម៉ាក Kumho ក៏ក្រោមបុត្រសម្ព័ន្ធក្រុមហ៊ុនមួយនេះដែរ។
ឆ្លងតាមបទពិសោធន៍មួយនេះសបញ្ជាក់ឱ្យឃើញថា ចំពោះរោងចក្រនៅកម្ពុជាចំនួន៨ គឺមានតែរោងចក្រ Newbustar មួយនេះតែប៉ុណ្ណោះ ដែលមានបទពិសោធន៍ជាង១០០ឆ្នាំ គួរឱ្យទុកចិត្តបំផុតចំពោះប្រជាជនកម្ពុជាក្នុងការជាវយកទៅប្រើប្រាស់នោះគឺ សំបកកង់ឡានខ្មែរម៉ាក Crossleader។ ក្រុមហ៊ុនលក់សំបកកង់ Crossleader គឺជាការលក់នូវ សុវត្ថិភាព(Made in Cambodia🇰🇭)។
សូមជម្រាបថា បើតាមក្រុមប្រឹក្សាវិនិយោគកម្ពុជា (CDC) បានបញ្ជាក់កាលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតសំបកកង់រថយន្តចំនួន៨ ដែលបានបោះទីតាំងនៅតំបន់សេដ្ឋកិច្ចចំនួន៥ ក្នុងនោះរួមទាំងរោងចក្រផលិតសំបកកង់ Newbustar នៅខេត្តក្រចេះ៕







