ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ កាលពីពេលថ្មីៗនេះ បានអញ្ជើញអបអរសាទរកូនប្រុសបញ្ចប់ការសិក្សាពីរាជបណ្ឌិតសភាយោធាសាន់ហឺស នៅចក្រភពអង់គ្លេស។

សាន់ហឺស គឺជាសាលាកំពូលផ្នែកបណ្តុះបណ្តាលយោធារបស់ចក្រភពអង់គ្លេស ហើយមានអតីតសិស្សល្បីឈ្មោះជាច្រើន រួមទាំង លោក វីនស្តុន ឆើឈីល ផងដែរ។ និស្សិតនាយទាហាន ហ៊ុន ចាន់ បញ្ញាបុត្រ គឺជាជនជាតិខ្មែរទីពីរ ដែលបានបញ្ចប់ការសិក្សានៅសាន់ហឺស ហើយបច្ចុប្បន្នមាននិស្សិតយោធាកម្ពុជាចំនួនបីរូបផ្សេងទៀត កំពុងចូលរួមការបណ្តុះបណ្តាល និងការសិក្សានៅសាលាយោធាដ៏មានកេរ្តិ៍ឈ្មោះនៅចក្រភពអង់គ្លេសផងដែរ។
សមិទ្ធផលបញ្ចប់ការសិក្សាប្រកបដោយការលំបាក ជាក្តីរីករាយ និងមោទនភាពមួយ សម្រាប់យុវជន ហ៊ុន ច័ន្ទ បញ្ញាបុត្រ តែនៅក្នុងវីដេអូនេះ ឧបនាយករដ្ឋមន្ត្រី ដែលជាឪពុកបានបង្ហាញនូវក្តីរំភើប និងរីករាយយ៉ាងខ្លាំងផងដែរ ចំពោះសមិទ្ធផលរបស់កូនប្រុស៕





