«អ្នកជំងឺស្រ្តូក Stroke អាចពិការ ឬស្លាប់ ប្រសិនទទួលការព្យាបាលមិនទាន់ពេល»

សង្គម​ និង​សេដ្ឋកិច្ច

ជំងឺស្រ្តូក Stroke  តែងតែត្រូវបានគេយល់ថា កើតឡើងភ្លាមៗដោយគ្មានសញ្ញាជាមុន ប៉ុន្តែតាមការស្រាវជ្រាវវេជ្ជសាស្ត្រ លទ្ធផល គឺមិនត្រឹមត្រូវនោះទេ ដោយជំងឺស្រ្តូក Stroke  តែងតែ កើតឡើងមកជាយូរឆ្នាំ មកហើយ ដោយមានកត្តាជាច្រើនចូលរួម ទើបបង្កអោយមានជំងឺស្រ្តូក Stroke ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម World Health Organization ជំងឺនេះគឺជា មូលហេតុទី២នៃការស្លាប់នៅលើពិភពលោក ដែលបណ្ដាលឲ្យមានអ្នកស្លាប់ប្រហែល ៦.៥លាននាក់ក្នុងមួយឆ្នាំ ហើយភាគច្រើនអាចការពារបាន ប្រសិនបើរកឃើញឆាប់រហ័ស។

ជំងឺនេះ មិនមែនកើតឡើងនៅពេលអ្នកដួលទេ ប៉ុន្តែវាបានកើតឡើងដោយស្ងៀមស្ងាត់ ចំពោះអ្នកជំងឺដែលមានបញ្ហាដូចជា: សម្ពាធឈាមខ្ពស់ (លើសឈាម), ជំងឺទឹកនោមផ្អែម , ជាតិខ្លាញ់ឡើងខ្ពស់ , ជក់បារី និងស្ត្រេស។

World Stroke Organization បានបញ្ជាក់ថា៖

  • ១ ក្នុងចំណោម ៤ នាក់ អាយុលើស ២៥ ឆ្នាំ មានហានិភ័យរងជំងឺនេះ
  • រហូតដល់ ៨០% អាចការពារបាន
  • ការពន្យាពេលព្យាបាលអាចនាំទៅកាន់ ពិការ ឬស្លាប់ (រយៈពេលនៃការព្យាបាលជំងឺនេះ គេហៅថា golden time (៤.៥ ម៉ោងដំបូង)

បច្ចុប្បន្ននេះជំងឺស្រ្តូក Stroke  កំពុងតែកើនឡើងជាបន្តបន្ទាប់ដែលវាជាកង្វល់សុខភាពមួយដ៏សំខាន់ទូទៅពិភពលោកដែលអាចឈានទៅដល់ការបាត់បង់ជីវិត ប្រសិនបើមិនមានការជួយសង្គ្រោះទាន់ពេលវេលា។​ មន្ទីរពេទ្យអន្តរជាតិ អរៀនដា មានផ្នែកវះកាត់ប្រព័ន្ធប្រសាទខួរក្បាលឡើងក្នុងគោលបំណងផ្តល់ការព្យាបាលប្រកបដោយ ប្រសិទ្ធភាពសម្រាប់ប្រជាជននៅក្នុងស្រុកដោយមិនចាំបាច់ចេញទៅក្រៅប្រទេស។

ចំពោះលោកអ្នកដែលមានអាការៈដូចជា ឈឺក្បាល, វិលមុខ, ស្រវាំងភ្នែក (ធ្លាក់ចុះរបកគំហើញ), ហ៊ឹងត្រចៀកឬការស្តាប់ធ្លាក់ចុះ, ធ្លាក់មុខមួយចំហៀង, ពិបាកក្នុងការនិយាយ ឬនិយាយមិនច្បាស់,  ទន់មួយចំហៀងខ្លួន, ស្ពឹកមួយចំហៀងខ្លួន, ពិបាកក្នុងការដើរ ឬដើរគ្មានលំនឹង,  បាត់បង់ការចងចាំឬការចងចាំចុះខ្សោយ,  ឧស្សាហ៍ភន្ធ័ច្រលំ ឬ ងាយវង្វេង,  ឧស្សាហ៍ឈ្លក់ក្នុងពេលបរិភោគអាហារ សុទ្ធតែជាអាការៈដែលបង្ហាញថាខួរក្បាលរបស់លោកអ្នកអាចនឹងមានបញ្ហាដែលទៀមទារឲ្យមកពិគ្រោះជាមួយវេជ្ជបណ្ឌិតឲ្យបានទាន់ពេលវេលា។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង ៖

សាខាដួងងៀប៖

Facebook Page: Orienda International Hospital

081 811 789 / 078 233 789 / 096 6233 789

Telegram: 078 233 789

ទីតាំងនៅអគារលេខ 66 ផ្លូវ ដួងងៀប២ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ