ក្រុមហ៊ុនមួយទិញជ័រកៅស៊ូ ម្រេចខ្មៅ ស្រូវសែន​ក្រអូប​​ ពោតក្រហម ពីសហគមន៍កសិកម្មទំនើប២ ក្នុងខេត្តត្បូងឃ្មុំ និងកំពង់ចាម ក្នុងទឹកប្រាក់ប្រមាណជាង១លាន ៣៣ម៉ឺន​ដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

ក្រុម​ហ៊ុន​ចំការកៅស៊ូមេមត់ ក្រុមហ៊ុនហ៊្វុក កម្ពុជា ឯ.ក និងសហគមន៍​កសិកម្ម​ទំនើប និងសហគមន៍កសិកម្ម នៅក្នុងខេត្តត្បូងឃ្មុំ និងខេត្ត​កំពង់ចាម បានចុះកិច្ចសន្យាផលិតកម្មកសិកម្ម ស្តីពី «ការទិញ-លក់កៅស៊ូទឹក ជ័រ​កៅស៊ូ​បង្កក ម្រេច ពោតក្រហម និងស្រូវ»។ ដោយមានការចូលរួមពី លោក រស់ សូដែន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផងដែរ កាលពីថ្ងៃទី៣០ ខែមេសា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោករដ្ឋលេខាធិការក្រសួងកសិកម្ម បានគូសបញ្ជាក់ថា ពិធីចុះហត្ថលេខាលើកិច្ច​សន្យា​ផលិតកម្មកសិកម្មនាថ្ងៃនេះ មានចំនួន ១០កិច្ចសន្យា ក្នុងនោះ​កិច្ចសន្យាទិញ-លក់ជ័រកៅស៊ូចំនួន ៧កិច្ចសន្យា ក្នុងបរិមាណជ័រ ១ ០៦០តោន, កិច្ចសន្យាទិញ-លក់ម្រេចខ្មៅសុវត្ថិភាពចំនួន ១កិច្ចសន្យា ក្នុងបរិមាណម្រេច ១០០តោន, កិច្ចសន្យាទិញ-លក់ស្រូវសែន​ក្រអូប​០១​ចំនួន ១កិច្ចសន្យា ក្នុងបរិមាណស្រូវសែនក្រអូប០១ ២៦,៥០តោន និងកិច្ចសន្យាទិញ-លក់ពោតក្រហមចំនួន ១កិច្ចសន្យា ក្នុងបរិមាណ ១៥០តោន សរុបជាទឹកប្រាក់ប្រមាណ ១ ៣៣៩ ១០០ដុល្លារអាមេរិក៕