កម្ពុជា ចូលរួមសម្ពោធគម្រោងស្តីពី «ការលើកកម្ពស់ផលិតភាព និងការចាប់យកបច្ចេកវិទ្យាសម្រាប់សហគ្រាសមីក្រូធុនតូច និងមធ្យម តាមរយៈការគាំទ្រគោលនយោបាយ នៅប្រទេសកម្ពុជា ឡាវ វៀតណាម»

សង្គម​ និង​សេដ្ឋកិច្ច

នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ពិធីសម្ពោធនៃការអនុវត្តគម្រោងស្តីពី «ការលើកកម្ពស់ផលិតភាព និងការចាប់យកបច្ចេកវិទ្យាសម្រាប់សហគ្រាសមីក្រូធុនតូច និងមធ្យម តាមរយៈការគាំទ្រគោលនយោបាយ នៅប្រទេសកម្ពុជា ឡាវ វៀតណាម» បានប្រារព្វឡើងជាផ្លូវការ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព លោក ហែម វណ្ឌឌី រដ្ឋមន្ត្រីឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា។

គួរបញ្ជាក់ថា គម្រោងស្តីពី «ការលើកកម្ពស់ផលិតភាព និងការចាប់យកបច្ចេកវិទ្យាសម្រាប់សហគ្រាសមីក្រូធុនតូច និងមធ្យម តាមរយៈការគាំទ្រគោលនយោបាយ នៅប្រទេសកម្ពុជា ឡាវ វៀតណាម» បង្កើតឡើងក្នុងគោលបំណងពង្រឹងការផ្លាស់ប្តូរចំណេះដឹងក្នុងតំបន់ និងលើកតម្កើងការសិក្សាស្វែងយល់ពីគោលនយោបាយនៃបរិវត្តកម្មឌីជីថលសម្រាប់សហគ្រាសមីក្រូ ធុនតូច និងមធ្យម តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ក្នុងចំណោមប្រទេសកម្ពុជា ឡាវ វៀតណាម និងចិន។