គិតត្រឹមខែមេសា ឆ្នាំ២០២៦ ខេត្តកំពង់ស្ពឺ ទទួលបានគម្រោងវិនិយោគក្រោម៥លានដុល្លារ ចំនួន៣៥គម្រោង

សង្គម​ និង​សេដ្ឋកិច្ច

យោងតាមរបាយការណ៍របស់ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ក្រោមដំបូលសុខសន្តិភាព ខេត្តកំពង់ស្ពឺមានការអភិវឌ្ឍយ៉ាងឆាប់រហ័សលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ និងវិនិយោគ ដោយមានសក្តានុពលខ្ពស់ផ្នែកកសិកម្ម ឧស្សាហកម្មកាត់ដេរ និងផលិតកម្មសត្វជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកបន្តថា ទាក់ទងវិស័យឧស្សាហកម្មកាលពីឆ្នាំ២០២៥កន្លងទៅ គឺទទួលបានគម្រោងវិនិយោគក្រោម៥លានដុល្លារចំនួន ១២៦គម្រោង។

លោកបន្តទៀតថា ដោយឡែក គិតត្រឹមខែមេសា ឆ្នាំ២០២៦នេះ ខេត្តកំពង់ស្ពឺ ក៏ទទួលបានគម្រោងវិនិយោគក្រោម៥លានដុល្លារ ចំនួន៣៥គម្រោងបន្ថែមទៀត។

គួរបញ្ជាក់ថា ខេត្តកំពង់ស្ពឺជាទីកន្លែងអនុវត្តនូវយោបាយ ឈ្នះ ឈ្នះ ដ៏សកម្ម ដែលនាំឱ្យកម្ពុជាបញ្ចប់ភ្លើងសង្គ្រាម និងមានសន្តិភាពដល់សព្វថ្ងៃនេះ ហើយខេត្តកំពង់ស្ពឺបច្ចុប្បន្ននេះ គឺខេត្តដែលមានរោងចក្រសហគ្រាសច្រើនជាងគេ។ នេះបើតាមការរំឭកឡើងវិញរបស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗនេះ៕