ក្រសួងរៀបចំដែនដី ចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ២៤បណ្ណទៀត តាមរយៈសេវា Express Service

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីពេលថ្មីៗនេះ បានបន្តចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់​អចលនវត្ថុ ជូនប្រជាពលរដ្ឋ ២៤បណ្ណ និងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដីរដ្ឋ ចំនួន ១៤បណ្ណទៀត ក្នុងភូមិសាស្ត្រខេត្តកែប តាមរយៈយន្តការសេវាសាធារណៈរហ័ស (Express Service)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងបានបញ្ជាក់ថា តាមការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋ និងក្រសួងធនធានទឹក និងឧតុនិយម ដែលបានដាក់ឯកសារតាមរយៈច្រកចេញចូលតែមួយ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយប្រើប្រាស់យន្តការសេវាសាធារណៈរហ័ស (Express Service) ក្រសួងបានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់​អចលនវត្ថុ​ដីក្នុងខេត្តកែប ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ២៤បណ្ណ និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ​ដីអាងទឹក ក្នុងភូមិសាស្ត្រខេត្តកែប ចំនួន ១៤បណ្ណ ជូនក្រសួងធនធានទឹក និងឧតុនិយម។

សូមជម្រាបថា ឆ្លើយតបទៅនឹងការវិវឌ្ឍរីកចម្រើនផ្នែកសេដ្ឋកិច្ច សង្គម និងបច្ចេកវិទ្យា និងដើម្បីសម្រួល​ដល់ប្រជាពលរដ្ឋ និងធុរជន ក្រសួងរៀបចំដែនដី នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ បានជូនដំណឹងពីការ​ពី​រៀបចំយន្តការ ផ្តល់សេវាសាធារណៈរហ័ស (Express Service) លើសេវាសុរិយោដី នៅទីស្តីការក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់។ ប្រជាពលរដ្ឋ និងធុរជនដែលមានតម្រូវការប្រើប្រាស់សេវារហ័សខាងលើ អាចអញ្ជើញទៅដាក់ពាក្យ​ស្នើសុំនៅច្រកចេញចូលតែមួយ នៅទីស្តីការក្រសួង រៀងរាល់ម៉ោង​ធ្វើការ៕