បុរី មេគង្គ លែន បន្តធ្វើទំនើកម្មលើបច្ចេកវិទ្យាសាងសង់ ដោយប្រើប្រាស់ម៉ាស៊ីនលាងខ្សាច់ស្តង់ដាជំនាន់ថ្មី ដើម្បីពង្រឹងគុណភាពសំណង់ឱ្យកាន់តែរឹងមាំ

សង្គម​ និង​សេដ្ឋកិច្ច

(ភ្នំពេញ)៖ បុរី មេគង្គ លែន បានបង្ហាញនូវការប្ដេជ្ញាចិត្តយ៉ាងមោះមុតក្នុងការធ្វើទំនើបកម្មសំណង់តាមរយៈការប្រើប្រាស់ «ម៉ាស៊ីនលាងខ្សាច់បច្ចេកវិទ្យាទំនើបជំនាន់ចុងក្រោយ» ដើម្បីបន្សុទ្ធរាល់គ្រាប់ខ្សាច់ដែលយកមកប្រើប្រាស់ ធានាឱ្យបាននូវគុណភាពល្អ និងសំណង់រឹងមាំបំផុតសម្រាប់គ្រប់គម្រោងលំនៅឋានរបស់ បុរី មេគង្គ​ លែន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងវិស័យស្ថាបត្យកម្ម និងសំណង់ គ្រឹះដែលរឹងមាំមិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែវាគឺជាលទ្ធផលនៃការផ្ចិតផ្ចង់តាំងពីចំណុចតូចល្អិតបំផុតដោយផ្តើមចេញពី “គ្រាប់ខ្សាច់”។ ខ្សាច់គឺជាធាតុផ្សំដែលមិនអាចខ្វះបានក្នុងវិស័យសំណង់ដោយវាជាអ្នកផ្តល់នូវស្ថេរភាព និងភាពធន់ ចាប់តាំងពីការចាក់គ្រឹះដំបូង ការងាររបូកផ្ទៃជញ្ជាំង រៀបការ៉ូ ម៉ាប ។ល។ ទោះជាយ៉ាងណា ខ្សាច់ធម្មជាតិតែងមានលាយឡំដោយភក់ ដីឥដ្ឋ និងកម្ទេចកម្ទីសរីរាង្គ ដែលជាសត្រូវលាក់មុខ ធ្វើឱ្យបេតុង និងបាយអរចុះខ្សោយ និងបង្កឱ្យមានការប្រេះស្រាំ និងប៉ះពាល់គុណភាពសំណង់ទៅថ្ងៃអនាគត។

ឆ្លងកាត់ការស្រាវជ្រាវដ៏សកម្ម និងយកចិត្តទុកដាក់យ៉ាងលម្អិតបំផុត ក្នុងឆ្នាំ ២០២៦ នេះ បុរី មេគង្គ លែន បានសម្រេចធ្វើទំនើបកម្មលើ «ប្រព័ន្ធបន្សុទ្ធខ្សាច់ស្វ័យប្រវត្តិ» ដែលរចនាឡើងតាមស្តង់ដា និងបទដ្ឋានបច្ចេកទេសសំណង់។ ដំណើរការបន្សុទ្ធខ្សាច់នេះ ត្រូវបានត្រួតពិនិត្យយ៉ាងតឹងរ៉ឹងតាមរយៈ ៣ ដំណាក់កាល៖

  1. ការគ្រប់គ្រងលំហូរធានាឱ្យមានបរិមាណខ្សាច់ហូរចូលស្មើគ្នា ដើម្បីប្រសិទ្ធភាពនៃការចម្រោះ
  2. ការរ៉ែងជាដំណាក់កាលរ៉ែងខ្សាច់ដកចេញនូវរាល់ថ្ម ដុំភក់ និងកម្ទេចកម្ទីឈើដែលមានក្នុងគ្រាប់ខ្សាច់
  3. ការបន្សុទ្ធចុងក្រោយ៖ លាងសម្អាតផង់ធូលី និងភាពកខ្វក់ចេញពីគ្រាប់ខ្សាច់ ១០០% ដើម្បីទទួលបាន «ខ្សាច់ស្អាត» ដែលមានគុណភាពខ្ពស់បំផុត។

ការលាងសម្អាតខ្សាច់នេះ ត្រូវចំណាយដើមទុនបន្ថែម និងប្រើប្រាស់ពេលវេលាច្រើនជាងមុន ប៉ុន្តែសម្រាប់ បុរី មេគង្គ លែន គុណភាពសំណង់យូរអង្វែងរបស់អតិថិជនគឺជារឿងដែលមិនអាចកាត់ថ្លៃបានដ្បិតតែ ខ្សាច់ដែលលាងសម្អាតរួច នឹងជួយឱ្យស៊ីម៉ងត៍កាន់តែស្អិត រឹងមាំល្អ បង្កើនកម្លាំងធន់ និងកាត់បន្ថយហានិភ័យនៃការប្រេះស្រាំបានយ៉ាងមានប្រសិទ្ធភាព ហើយក្រុមវិស្វករសវនកម្មបានត្រួតពិនិត្យបានយ៉ាងដិតដល់ចំពោះខ្សាច់ដែលនាំចូលមកពីដៃគូរផ្គត់ផ្គង់,រាល់ដំណាក់កាលនៃការបន្សុទ្ធ និងការរក្សាខ្សាច់ទុក ដើម្បីធានាថាគ្រប់លំនៅឋានទទួលបានសំណង់ស្តង់ដារដែលផ្តល់នូវសុវត្ថិភាព និងផាសុកភាពសម្រាប់ម្ចាស់ផ្ទះគ្រប់រូប។

បុរី មេគង្គ លែនជាក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានដែលពោរពេញដោយបទពិសោធន៍ និងជាក្រុមហ៊ុនដែលឈានមុខគេមួយក្នុងប្រទេសកម្ពុជាក្នុងការសាងសង់គេហដ្ឋានរចនាបថម៉ូដក្លាស៊ីកបែបអឺរ៉ុប និងគេហដ្ឋានរចនាបថម៉ូដទាន់សម័យដែលមាន ៣ គម្រោងដូចជា៖ ១. «ឌឹ មេគង្គ រ៉ូយ៉ាល់» ជាគម្រោងគេហដ្ឋានម៉ូដក្លាស៊ីកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ ៦A, ២. «ហ្គោលឌិន អាវិននូ» ជាគម្រោងគេហដ្ឋានរចនាបថម៉ូតទាន់សម័យ ស្ថិតនៅផ្លូវ ២០១១ និង ៣. «មេគង្គ ស៊ីធី» ជាគម្រោងគេហដ្ឋានម៉ូដក្លាស៊ីកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ ៦A។

គ្រប់គម្រោងរបស់ បុរី មេគង្គ លែន ត្រូវបានសាងសង់ដោយការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ និងពីក្រុមវិស្វករជំនាញរបស់បុរីដោយផ្ដោតលើគុណភាព និងប្រណិតភាពជាចំបង។ ការផ្ចិតផ្ចង់នៃស្ថាបត្យកម្ម សំណង់ និងទឹកដៃល្អ សម្រិតសម្រាំងបាននូវគេហដ្ឋានប្រណិតទាន់សម័យ ផ្ដល់នូវផាសុកភាព សុវត្ថិភាព ភាពស៊ីវិល័យ និងការរស់នៅទាន់សម័យ ជូនដល់គ្រប់អតិថិជន។

បុរី មេគង្គ លែន ផ្តើមជីវិតរីករាយ និងជោគជ័យនៅទីនេះ!

ហ្វេសប៊ុកផេកផ្លូវការ បុរី មេគង្គ លែន៖ https://www.facebook.com/MekongLandOfficial
សម្រាប់ព័ត៌មានលម្អិតបន្ថែម៖ 061 955 999, Telegram: https://t.me/mekongland  

ឆាតសួរព័ត៌មាន: https://t.me/MekongLand_Hotline  
ផែនទីការិយាល័យផ្នែកលក់កណ្តាល៖ https://maps.app.goo.gl/ce51Q5RZBjeASF4D7

ផែនទីការិយាល័យផ្នែកលក់របស់គម្រោង ហ្គោលឌិន អាវិននូ៖ https://maps.app.goo.gl/B3qNzAGzPNZb21Bk6
ផែនទីការិយាល័យផ្នែកលក់របស់គម្រោង មេគង្គ ស៊ីធី៖ https://maps.app.goo.gl/wjN9iapG6JXNtrUA7