រត់ដើម្បីសុខភាពជាមួយ Cambodia Sport+ សហការជាមួយក្លឹបរត់ចំនួន ២រួមចំណែកលើកកម្ពស់វិស័យកីឡារត់ ជំរុញការចូលរួមថែរក្សាសុខភាពក្នុងសហគមន៍

សង្គម​ និង​សេដ្ឋកិច្ច

(ភ្នំពេញ) ស្របពេលដែលការរត់កាន់តែពេញនិយម Cambodia Sport+ បានបន្តបង្ហាញការគាំទ្រចំពោះវិស័យកីឡារត់ តាមរយៈការចុះអនុស្សារណៈយោគយល់គ្នា (MoU) ជាមួយ Garmin Run Club និង Neak Run Club នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ​២០២៦ ដើម្បីជំរុញឱ្យយុវជនកាន់តែចាប់អារម្មណ៍ទៅលើការហាត់ប្រាណ ដើម្បីសុខភាពជាប្រចាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងកម្មវិធីនោះដែរ មានកិច្ចសំណេះសំណាលជាមួយនឹងវាគ្មិននៅលើវេទិកា អំពីភេសជ្ជៈ Cambodia Sport+ ហើយក៏ទទួលបានការចែករំលែកបទពិសោធន៍ដែលចូលរួមដល់ការអភិវឌ្ឍវិស័យកីឡា និងសកម្មភាពលេងហ្គេមជាច្រើនទៀតដែលបងប្អូនបានចូលរួមលេងកម្សាន្តនៅផ្សារទំនើបជីបម៉ុង ២៧១ មេហ្គា ម៉ល។

Cambodia Sport+ របស់ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តែងតែចូលរួមឧបត្ថម្ភគាំទ្រនៅតាមព្រឹត្តិការណ៍កីឡាជាច្រើន ជាពិសេសគឺព្រឹត្តិការណ៍កីឡារត់ដែលចូលរួមសហការជាមួយបណ្តាក្លឹបរត់ផ្សេងៗ ជំរុញឱ្យមានការចូលរួមពីយុវជន អ្នកស្រឡាញ់វិស័យកីឡា ជាចំណែកលើកកម្ពស់ដល់វិស័យកីឡានៅកម្ពុជា។ ក្នុងពេលដែលវិស័យកីឡាកាន់តែរីកចម្រើន ខ្មែរ ប៊ែវើរីជីស ក៏បានផលិតនូវភេសជ្ជៈ Cambodia Sport+ សម្រាប់អ្នកដែលរត់កីឡា ព្រោះជាភេសជ្ជៈបំពេញជាតិទឹកសាកសមសម្រាប់អ្នកលេងកីឡា។

CAMBODIA SPORT+ ភេសជ្ជៈអ៊ីយ៉ុង បំពេញជាតិទឹកបានល្អសម្រាប់រាងកាយ និងសុខភាព