The Place Gym បានរៀបចំព្រឹត្តិការណ៍ “THE PLACE GYM FAST 5 CHALLENGE” ដោយជោគជ័យ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ចាប់ពីម៉ោង 5:00 ល្ងាច ដល់ 7:00 យប់ នៅ The Place Gym សាខា Aeon 1 ជាន់ទី៤។ ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកចូលរួម និងអ្នកគាំទ្រជាច្រើន ដែលបានមកចូលរួមក្នុងបរិយាកាសពោរពេញដោយថាមពល និងការប្រកួតប្រជែង។

កម្មវិធី FAST 5 CHALLENGE ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការរស់នៅប្រកបដោយសុខភាពល្អ ការហាត់ប្រាណជាប្រចាំ និងការសហការជាក្រុម។ ព្រឹត្តិការណ៍នេះក៏បានបង្ហាញពីស្មារតីនៃការប្រកួតប្រជែងប្រកបដោយវិជ្ជមាន ការតាំងចិត្ត និងការសហការគ្នាទៅវិញទៅមកចំណោមអ្នកចូលរួមផងដែរ។
ការប្រកួតត្រូវបានធ្វើឡើងជាក្រុម ៥នាក់ក្នុងមួយក្រុម ដែលរួមមានស្រី ០២ នាក់ និងបុរស ០៣ នាក់។ ក្រុមនីមួយៗត្រូវបំពេញវិញ្ញាសាទាំង ៥ ក្នុងពេលវេលាសរុបឱ្យបានលឿនបំផុត ដើម្បីកំណត់ជ័យលាភីប្រចាំកម្មវិធី។
វិញ្ញាសាប្រកួតទាំង ៥ រួមមាន៖ ១.The Treadmill – រត់ចម្ងាយ 200 ម៉ែត្រ ២.The Bench Press – លើកដែក 8 ដង ជាមួយទម្ងន់ 60 គីឡូក្រាម ៣.The Deadlift – Deadlift 5 ដង ជាមួយទម្ងន់ 100 គីឡូក្រាម ៤.The Skillrow – Rowing ចម្ងាយ 300 ម៉ែត្រ និង ៥.The Tire Flip – បង្វិលកង់ 10 ដង។
លោក Holin, អ្នកគ្រប់គ្រងក្លឹប The Place Gym ប្រចាំសាខា AEON 1 បានមានប្រសាសន៍ថា៖ “យើងពិតជារីករាយណាស់ដែលបានឃើញសមាជិក និងអ្នកចូលរួមជាច្រើន មកជួបជុំគ្នាក្នុងកម្មវិធី FAST 5 CHALLENGE។ គោលបំណងសំខាន់របស់យើង គឺមិនត្រឹមតែបង្កើតការប្រកួតប្រជែងប៉ុណ្ណោះទេ ប៉ុន្តែចង់នាំឱ្យសហគមន៍អ្នកស្រលាញ់ការហាត់ប្រាណមកជួបជុំគ្នា សប្បាយជាមួយគ្នា និងមានឱកាសឈ្នះរង្វាន់ ដែលរៀបចំដោយ The Place Gym ដ៏ពិសេសផងដែរ។ អ្វីដែលធ្វើឱ្យយើងសប្បាយចិត្តខ្លាំងបំផុត គឺការឃើញទាំងសមាជិក និងអ្នកមិនទាន់ជាសមាជិក រួមគ្នាចូលរួមប្រកួតដោយសប្បាយរីករាយ និងលើកទឹកចិត្តគ្នាទៅវិញទៅមក។”
ជាចុងក្រោយ The Place Gym សាខា Aeon ជាន់ទី៤ គឺជាទីតាំងដ៏ស័ក្តិសមបំផុតសម្រាប់ការរៀបចំកម្មវិធីបែបនេះ ដោយសារតែបរិយាកាស កន្លែងធំទូលាយ និងអ្នកចូលចិត្តការហាត់ប្រាណ របស់យើង។ ហើយយើងសង្ឃឹមថា FAST 5 CHALLENGE នឹងក្លាយជាកម្មវិធីមួយដែលអ្នកទាំងអស់គ្នាទន្ទឹងរង់ចាំនៅពេលអនាគត។”
ជ័យលាភី និងរង្វាន់
ក្រុមដែលទទួលបានពេលវេលាសរុបល្អបំផុត និងបំពេញវិញ្ញាសាទាំងអស់បានដោយជោគជ័យ ត្រូវបានប្រកាសជាជ័យលាភីនៃ THE PLACE GYM FAST 5 CHALLENGE។
The Place Gym សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកចូលរួម ដៃគូសហការ និងអ្នកគាំទ្រទាំងអស់ ដែលបានរួមចំណែកធ្វើឱ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅបានដោយរលូន និងជោគជ័យ៕















