ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន សម្រាប់ “គម្រោងបង្កើតវិទ្យាស្ថានគរុកោសល្យ នៅខេត្តកំពង់ចាម”។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
តាមការបញ្ជាក់ពីក្រសួងការបរទេស បានឱ្យដឹងថា កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងនេះ ធ្វើឡើងក្នុងទំហំទឹកប្រាក់ចំនួន ១,១៨៩,០០០,០០០ យ៉េន (ប្រមាណ៨ លានដុល្លារអាម៉េរិក)៕





