កូនស្រីទាំងពីររបស់នាយករដ្ឋមន្ត្រីអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ស៊ីណូវ៉ាក់

សង្គម​និង​សេដ្ឋកិច្ច

លោកជំទាវ ហ៊ុន ម៉ាណា និងលោកជំទាវ ហ៊ុន ម៉ាលី កូនស្រីទាំងពីររបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac) របស់ប្រទេសចិន នៅមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកជំទាវ ហ៊ុន ម៉ាណា ឧត្តមភរិយា ឯកឧត្តម ឌី វិជ្ជា អគ្គស្នងការរង នៃអគ្គស្នងការនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខផ្ទៃក្នុង

លោកជំទាវ ហ៊ុន ម៉ាលី ឧត្តមភរិយាឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា

វ៉ាក់សាំងស៊ីណូវ៉ាក់ នេះ ចាក់បានចាប់ពីមនុស្សអាយុ១៨ឆ្នាំឡើងទៅ ហើយថ្ងៃនេះជាថ្ងៃទី១ នៃការបើកឆាកយុទ្ធនា ការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ ប្រភេទ Sinovac ដែលបានប្រព្រឹត្តិទៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ក្រោមការគិតគូរ និង ដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បី​សុខុមាលភាពរបស់ប្រជាជនកម្ពុជា៕