លោក ស៊ុន ចាន់ថុល បន្តជំរុញការសិក្សាគម្រោងផ្លូវល្បឿនលឿនទីពីរ ឈានទៅបើកការដ្ឋាននៅឆ្នាំក្រោយ

សង្គម​និង​សេដ្ឋកិច្ច

ក្រុមការងារអន្តរក្រសួងកំពុងជំរុញការសិក្សាសមិទ្ធិលទ្ធភាព និងកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ដើម្បីជំរុញឱ្យបានចប់សព្វគ្រប់ ហើយឈានទៅរកការចុះកិច្ចសន្យាបានតាមការគ្រោងទុកនាពេលខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើគម្រោងសិក្សាគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិតនេះ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីពិនិត្យពិភាក្សា រិះរកដំណោះស្រាយធ្វើយ៉ាងណាឱ្យការងារសិក្សាសមិទ្ធិលទ្ធភាព និងពង្រាងកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត មានខ្លឹមសារគ្រប់ជ្រុងជ្រោយ អាចទទួលយកបាន និងអាចអនុវត្តដោយរលូននៅពេលអនាគត ប្រកដោយគុណភាព និងប្រសិទ្ធភាពការងារខ្ពស់ ជាពិសេសដើម្បីឈានទៅរកការចុះកិច្ចសន្យាពេលខាងមុខ តាមផែនការដែលបានគ្រោងទុក។

សូមជម្រាបជូនថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងក្លាយជាផ្លូវល្បឿនលឿនទីពីរនៅកម្ពុជា ដែលគ្រោងនឹងបើកការដ្ឋាននៅពាក់កណ្តាលឆ្នាំ២០២៣ខាងមុខ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៧។

ក្រសួងសាធារណការ ដាក់ក្តីរំពឹងទុកថានឹងបញ្ចប់តំណាលគ្នាជាមួយគម្រោងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ របស់វៀតណាម ហើយនឹងធ្វើការតភ្ជាប់គ្នានៅត្រង់ចំណុចដែលទទួលបានការឯកភាពទ្វេភាគីតែម្តង៕