បុរី មេគង្គ លែន បន្តពង្រឹងការថែទាំសុខុមាលភាពសហគមន៍ តាមរយៈការបាញ់ថ្នាំការពារមូសជាប្រចាំជុំវិញគេហដ្ឋានគ្រប់គម្រោង

សង្គម​ និង​សេដ្ឋកិច្ច

(ភ្នំពេញ)៖ ក្នុងអំឡុងពេលដែលរដូវកាលភ្លៀងឈានចូលមកដល់ ដែលជាហេតុធ្វើឱ្យមានការព្រួយបារម្ភលើបញ្ហាសុខភាព ជាពិសេសជំងឺបង្កឡើងដោយសត្វមូសនិងសត្វល្អិតចំពោះកុមារ និងមនុស្សចាស់ បុរី មេគង្គ លែន បាននិងកំពុងបន្តសកម្មភាពចុះបាញ់ថ្នាំកំចាត់សត្វមូសនិងសត្វល្អិតតាមគ្រប់ផ្លូវនិងតំបន់ជុំវិញគេហដ្ឋាននៃគ្រប់គម្រោងរបស់ខ្លួន។ សកម្មភាពនេះ ធ្វើឡើងក្នុងគោលបំណងចូលរួមថែរក្សាសុខុមាលភាព និងបង្កើនសុវត្ថិភាពក្នុងការរស់នៅជូនដល់អតិថិជនដែលជាម្ចាស់គេហដ្ឋាន។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្រាប់ បុរី មេគង្គ​ លែន “ផ្ទះ” មិនត្រឹមតែជាកន្លែងស្នាក់នៅប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងដែលបុត្រធីតាលូតលាស់ មនុស្សជាទីស្រលាញ់អាចសម្រាកដោយសុវត្ថិភាព និងជាទីកន្លែងបង្កើតអនុស្សាវរីយ៍ដ៏មានតម្លៃរបស់គ្រួសារ។ ដូចនេះ ការថែរក្សាបរិស្ថានរស់នៅឱ្យស្អាត និងកាត់បន្ថយហានិភ័យពីសត្វល្អិតបង្កជំងឺ គឺជាកាតព្វកិច្ចចម្បងដែលបុរីមិនអាចមើលរំលងបាន។

ការបាញ់ថ្នាំកំចាត់សត្វមូសនិងសត្វល្អិត ត្រូវបានអនុវត្តដោយក្រុមការងារជំនាញរបស់​បុរី ដោយផ្តោតលើតំបន់ដែលជាប្រភពកកើតមូសដូចជា តាមបណ្តាលូ និងកន្លែងដែលមានដើមឈើជុំវិញសហគមន៍ ដើម្បីជួយបង្ការការកើនឡើងនៃមូស និងបង្កើនសុវត្ថិភាពសម្រាប់អ្នករស់នៅគ្រប់រូប។ ការយកចិត្តទុកដាក់យ៉ាងម៉ត់ចត់នេះ បានស្តែងឱ្យឃើញថា បុរី មេគង្គ លែន មិនត្រឹមតែផ្តល់ជូននូវសំណង់គេហដ្ឋានគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវការថែទាំយ៉ាងយកចិត្តទុកដាក់លើគុណភាពជីវិត និងបរិយាកាសរស់នៅសម្រាប់សហគមន៍ទាំងមូលផងដែរ។

ការរស់នៅដ៏ល្អប្រសើរ មិនមែនចាប់ផ្តើមត្រឹមតែពីខាងក្នុងផ្ទះនោះទេ ប៉ុន្តែវាចាប់ផ្តើមចេញពីសហគមន៍មួយដែលពោរពេញដោយការគិតគូរ និងការយកចិត្តទុកដាក់ខ្ពស់បំផុត។

បុរី មេគង្គ លែន ជាក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានដែលពោរពេញដោយបទពិសោធន៍ និងជាក្រុមហ៊ុនដែលឈានមុខគេមួយក្នុងប្រទេសកម្ពុជាក្នុងការសាងសង់គេហដ្ឋានរចនាបថម៉ូដក្លាស៊ីកបែបអឺរ៉ុប និងគេហដ្ឋានរចនាបថម៉ូដទាន់សម័យដែលមាន ៣ គម្រោងដូចជា៖ ១. «ឌឹ មេគង្គ រ៉ូយ៉ាល់» ជាគម្រោងគេហដ្ឋានម៉ូដក្លាស៊ីកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ ៦A, ២. «ហ្គោលឌិន អាវិននូ» ជាគម្រោងគេហដ្ឋានរចនាបថម៉ូតទាន់សម័យ ស្ថិតនៅផ្លូវ ២០១១ និង ៣. «មេគង្គ ស៊ីធី» ជាគម្រោងគេហដ្ឋានម៉ូដក្លាស៊ីកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ ៦A។

គ្រប់គម្រោងរបស់ បុរី មេគង្គ លែន ត្រូវបានសាងសង់ដោយការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ និងពីក្រុមវិស្វករជំនាញរបស់បុរីដោយផ្ដោតលើគុណភាព និងប្រណិតភាពជាចំបង។ ការផ្ចិតផ្ចង់នៃស្ថាបត្យកម្ម សំណង់ និងទឹកដៃល្អ សម្រិតសម្រាំងបាននូវគេហដ្ឋានប្រណិតទាន់សម័យ ផ្ដល់នូវផាសុកភាព សុវត្ថិភាព ភាពស៊ីវិល័យ និងការរស់នៅទាន់សម័យ ជូនដល់គ្រប់អតិថិជន។

បុរី មេគង្គ លែន ផ្តើមជីវិតរីករាយ និងជោគជ័យនៅទីនេះ!

ហ្វេសប៊ុកផេកផ្លូវការ បុរី មេគង្គ លែន៖ https://www.facebook.com/MekongLandOfficial
សម្រាប់ព័ត៌មានលម្អិតបន្ថែម៖ 061 955 999, Telegram: t.me/mekongland

ឆាតសួរព័ត៌មាន: t.me/MekongLand_Hotline
ផែនទីការិយាល័យផ្នែកលក់កណ្តាល៖ https://maps.app.goo.gl/ce51Q5RZBjeASF4D7
ផែនទីការិយាល័យផ្នែកលក់របស់គម្រោង មេគង្គ ស៊ីធី៖ https://maps.app.goo.gl/wjN9iapG6JXNtrUA7