កូនស្រីអភិបាលខេត្តព្រះវិហារ បញ្ចប់ការសិក្សាពីសាលាអន្តរជាតិភ្នំពេញ ISPP

សង្គម​ និង​សេដ្ឋកិច្ច

កូនស្រី ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ឈ្មោះ ខាលីឌីនីត (Calidinith) បានបញ្ចប់ការសិក្សាដោយជោគជ័យថ្នាក់វិទ្យាល័យ ពីសាលាអន្តរជាតិភ្នំពេញ (ISPP)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានបង្ហោះសារលើបណ្តាញសង្គម នៅថ្ងៃទី២៦ ខែឧសភា បែបនេះថា៖ “ប៉ានិងម៉ាក់ ពិតជាមានមោទនភាពខ្លាំងណាស់ ចំពោះកូនស្រី ខាលីឌីនីត (Calidinith) ដែលបានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ដោយជោគជ័យពីសាលាអន្តរជាតិភ្នំពេញ (ISPP)។

គោលដៅបន្ទាប់របស់កូនគឺ បន្តការសិក្សាផ្នែកច្បាប់។ ប៉ាម៉ាក់ជឿជាក់យ៉ាងមុតមាំថា ភាពឆ្លាតវៃ និងទឹកចិត្តដ៏ល្អប្រពៃរបស់កូន នឹងនាំកូនទៅរកភាពជោគជ័យ និងក្លាយជាអ្នកច្បាប់ដ៏ល្អម្នាក់នាពេលអនាគត! កូនជាក្មេងស្រីម្នាក់ដែលមានទឹកចិត្តស្រឡាញ់ យកចិត្តទុកដាក់ និងគិតគូរដល់អ្នកជុំវិញខ្លួន ទាំងគ្រួសារ មិត្តភក្តិ និងសង្គមជាតិ។

ខ្ញុំក៏សូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះភរិយាដ៏ល្អរបស់ខ្ញុំ ពិសី (Pisey) និងជាអ្នកម្តាយដ៏អស្ចារ្យ។ អរគុណអូនដែលបានលះបង់ កម្លាំងកាយចិត្ត ផ្តល់ក្តីស្រឡាញ់ និងការអប់រំដ៏ល្អ រហូតដល់យើងអាចចិញ្ចឹមបីបាច់ថែរក្សាកូនៗទាំង ៣នាក់របស់យើង ឱ្យធំធាត់ឡើងប្រកបដោយចំណេះដឹង សីលធម៌ និងគុណធម៌ខ្ពស់បែបនេះ”។

ឯកឧត្តមអភិបាលខេត្តព្រះវិហារ បានបន្ថែមថា ជោគជ័យរបស់កូនៗនៅថ្ងៃនេះ គឺកើតចេញពីក្តីស្រឡាញ់ និងការលះបង់មិនអាចកាត់ថ្លៃបានរបស់ឧត្តមភរិយារបស់លោក។ សូមអបអរសាទរ កូនសម្លាញ់ ឌីនីត៕