អូស្ត្រាលី កំពុងជួយជំរុញផលិតកម្មកាហ្វេនៅកម្ពុជា ដើម្បីធ្វើឲ្យប្រសើរឡើងនូវទិន្នផលនិងគុណភាព

សង្គម​ និង​សេដ្ឋកិច្ច

អូស្ត្រាលី កំពុងជួយជំរុញផលិតកម្មកាហ្វេនៅកម្ពុជា ដើម្បីធ្វើឱ្យប្រសើរឡើងនូវទិន្នផលនិងគុណភាព សំដៅជួយជំរុញកំណើនសេដ្ឋកិច្ចកសិករខ្នាតតូចនៅកម្ពុជាបន្ថែមទៀត។នេះបើយោងតាមហ្វេសប៊ុករបស់ស្ថានទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្ថានទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថបន្តថា ឧស្សាហកម្មកាហ្វេនៅកម្ពុជាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ប៉ុន្តែកសិករក្នុងស្រុកបច្ចុប្បន្នអាចផ្គត់ផ្គង់បានត្រឹមតែ ១០ ភាគរយប៉ុណ្ណោះនៃតម្រូវការកាហ្វេក្នុងស្រុក។ នេះបង្កើតឱកាសដ៏ធំមួយសម្រាប់កសិករនៅតំបន់ខ្ពង់រាបនៃប្រទេសកម្ពុជា ដែលមានអាកាសធាតុ និងលក្ខខណ្ឌភូមិសាស្ត្រសមស្របសម្រាប់ការដាំដុះកាហ្វេ។

ប្រភពដដែលបន្តថា អូស្ត្រាលីកំពុងធ្វើការជាមួយក្រុមហ៊ុនកាហ្វេកម្ពុជា និងកសិករខ្នាតតូច ដើម្បីធ្វើឲ្យប្រសើរឡើងនូវទិន្នផល គុណភាព និងស្ថិរភាពនៃផលិតកម្មកាហ្វេ។ ការគាំទ្រនេះជួយឲ្យកសិករជាច្រើន ជាពិសេសពីសហគមន៍ជនជាតិដើមភាគតិច អាចបង្កើនប្រាក់ចំណូល និងបង្កើតការងារដែលមាននិរន្តរភាព។

បើតាមស្ថានទូត បានបញ្ជាក់ទៀតថា អូស្ត្រាលីកំពុងគាំទ្រកម្ពុជា ក្នុងការកសាងសេដ្ឋកិច្ចដែលកាន់តែមានភាពធន់ និងបរិយាបន្ន ដែលកាលានុវត្តភាពសេដ្ឋកិច្ចប្រកបដោយគុណភាពអាចទទួលបានសម្រាប់មនុស្សគ្រប់គ្នា ហើយអាជីវកម្មរីកអាចចម្រើនបាន៕ អត្ថបទ៖ហ្សាលីន