ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅតាមបណ្ដាររាជធានី-ខេត្តរបស់កម្ពុជា មានឱកាសការងារចំនួន ៩១,២១៥ កន្លែង កំពុងរងចាំបងប្អូនប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូនអតីតពលករ ដែលវិលត្រឡប់មកកម្ពុជាវិញ។

បើតាមការបញ្ជាក់ ឱកាសការងារទាំងនោះ មាននៅក្នុងរាជធានីភ្នំពេញចំនួន ២៣,៤៩៨កន្លែង, កំពង់ស្ពឺ ២២,១៦៦កន្លែង, កណ្ដាល ១៤,២៤៥កន្លែង, តាកែវ ៧,៨៩២កន្លែង, កំពង់ឆ្នាំង ៦,៥៣១កន្លែង, កោះកុង ៤,៩៦១កន្លែង, ស្វាយរៀង ៣,៤០២កន្លែង, ព្រះសីហនុ ១,៧០៤កន្លែង, កំពង់ចាម ១,៤៣៩កន្លែង, រតនគិរី ១,៤២៥កន្លែង, ក្រចេះ ១,៣១៥កន្លែង, ស្ទឹងត្រែង ៩៣៤កន្លែង, ត្បូងឃ្មុំ ៤៧៣កន្លែង, កំពង់ធំ ៣៨៧កន្លែង, ព្រះវិហារ ២៩៣កន្លែង, មណ្ឌលគិរី ១៦៥កន្លែង, ឧត្ដរមានជ័យ ៧៩កន្លែង, កែប ៧៧កន្លែង, ប៉ៃលិន ៥៥កន្លែង, សៀមរាប ៤៨កន្លែង, ពោធិ៍សាត់ ៤០កន្លែង, បាត់ដំបង ៤០កន្លែង, ព្រៃវែង ៣០កន្លែង, កំពត ១៣កន្លែង និងខេត្ដបន្ទាយមានជ័យ មានឱកាសការងារចំនួន៣កន្លែង។
សូមជម្រាបជូនផងដែរថា ចាប់តាំងពីខែកក្កដារហូតមកដល់បច្ចុប្បន្ននេះក៏មានបងប្អូនដែលជាអតីតពលករវិលត្រឡប់មកកម្ពុជាវិញ ជាង៣៤ម៉ឺននាក់ ទទួលបានឱកាសការងារនៅក្នុងប្រទេស។ ប្រសិនបើបងប្អូនមានចង់ទទួលបានការងារធ្វើ សូមទាក់ទងទៅកាន់លេខ ១២៩៧៕






