ក្រសួងពាណិជ្ជកម្មជូនដំណឹង ពីការរៀបចំពិព័រណ៍ «CelebrAsia Festival» រយៈពេល៣ថ្ងៃនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្ម នៃកម្ពុជា បានចេញសេចក្ដីជូនដំណឹងជម្រាបជូនដំណឹងដល់ លោក-លោកស្រី ជាពាណិជ្ជករ និងសាធារណជនទូទៅឱ្យបានជ្រាបថា ក្រុមហ៊ុន Battersea Power Station នឹងរៀបចំ «CelebrAsia Festival» ពី ថ្ងៃទី១១-១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅ Battersea Power Station ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍នេះរៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់សិល្បៈ សិប្បកម្ម វប្បធម៌ ប្រពៃណី និងម្ហូបអាហារនៃប្រទេសអាស៊ីអាគ្នេយ៍ (ប្រទេសជាសមាជិកអាស៊ាន) និងជំរុញវិស័យទេសចរណ៍ក្នុងតំបន់អាស៊ីអាគ្នេយ៍។ គណៈកម្មការរៀបចំពិព័រណ៍ដាក់ ជួលតុតាំងទំហំ ១៨០x៦១ស.ម ក្នុងតម្លៃ ៥០០ផោន+២០%VAT (សម្រាប់រយៈពេល៣ថ្ងៃ)។


ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាអ្នកសម្របសម្រួល សូមអញ្ជើញ លោក-លោកស្រី ជាពាណិជ្ជករ និងសាធារណជនទូទៅ ដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងព្រឹត្តិការណ៍ខាងលើ សូមធ្វើការទំនាក់ ទំនងមកមន្ត្រីសម្របសម្រួល តាមរយៈទូរស័ព្ទលេខ +៨៥៥ ៨៦ ៣៣៣ ៩៣៣ / +៨៥៥ ៧៧ ៣៦១ ៨៣៦ ឬតាមរយៈប្រព័ន្ធទូរស័ព្ទសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម ១២៦៦៕