លោក ម៉ាង ស៊ីណេត អភិបាល អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូទស្សនកិច្ចក្រុមហ៊ុន EHang Going Global នៅទីក្រុងក្វាងចូវ ខេត្តក្វាងតុង។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន EHang Going Global ជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេលំដាប់ពិភពលោក ខាងផ្នែកផលិតឧបករណ៍ហោះហើរស្វ័យប្រវត្តគ្មានមនុស្សបើក (Autonomous Aerial Vehicle – AAV) ឬដែលគេតែងតែហៅថា “តាក់ស៊ីហោះ” (Flying Taxi) ឬ eVTOL (electric Vertical Take-Off and Landing)។
ដំណើរទស្សនកិច្ចសិក្សារបស់រដ្ឋបាលខេត្តព្រះសីហនុ ទៅកាន់ក្រុមហ៊ុន EHang Going Global គឺដើម្បីស្វែងយល់ពីបច្ចេកវិទ្យាយន្តហោះគ្មានមនុស្សបើក និងពិភាក្សាលើលទ្ធភាពសហប្រតិបត្តិការ ក្នុងការយកបច្ចេកវិទ្យានេះមកអភិវឌ្ឍក្រុងព្រះសីហនុឱ្យក្លាយជាទីក្រុងឆ្លាតវៃ (Smart City)។







