ក្រសួងព័ត៌មាន រៀបចំវេទិកាពិភាក្សាមហាអនុតំបន់មេគង្គ សម្រាប់យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងព័ត៌មាន បានប្រកាសរៀបចំវេទិកាពិភាក្សាមហាអនុតំបន់មេគង្គ សម្រាប់យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមប្រធានបទ «ការកសាងទំនុកចិត្តក្នុងតំបន់ ភាពធន់នឹងប្រព័ន្ធឌីជីថល និងការចែករំលែកព័ត៌មានប្រកបដោយការទទួលខុសត្រូវ» នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វេទិកាពិភាក្សានេះ នឹងធ្វើឡើងនៅសណ្ឋាគារ Sun & Moon Riverside ក្រោមអធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានការចូលរួមពីតំណាងស្ថានទូតចិន និងស្ថានទូតនៃបណ្តាប្រទេសអាស៊ានប្រចាំកម្ពុជា មន្ត្រីនាំពាក្យរាជរដ្ឋាភិបាល មន្ត្រីនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន មន្ត្រីនាំពាក្យរាជធានី-ខេត្ត ប្រតិបត្តិករក្នុងវិស័យព័ត៌មាន អ្នកសារព័ត៌មាន សមាគមអ្នកសារព័ត៌មាន អ្នកផលិតមាតិកា ភ្ញៀវជាតិ និង អន្តរជាតិមកពីប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ រួមមាន កម្ពុជា ចិន ឡាវ វៀតណាម និងមីយ៉ាន់ម៉ា សរុបប្រមាណ ២៥០នាក់។

តាមការរំពឹងទុក វេទិកានេះ នឹងរួមចំណែកដល់ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ព័ត៌មានក្លែង បន្លំ និងព័ត៌មានភាន់ច្រឡំ ដែលបាននិងកំពុងក្លាយជាក្តីកង្វល់ និងបង្កហានិភ័យខ្ពស់នៅក្នុងតំបន់ និងនៅ លើសកលលោក។ ទន្ទឹមនេះដែរ វេទិកានេះ នឹងរួមចំណែកដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាង ប្រទេសនិងប្រទេស ក៏ដូចជាការផ្សារភ្ជាប់រវាងប្រជាជននិងប្រជាជននៅក្នុងតំបន់ និងសកលលោក តាមរយៈការកសាងទំនុកចិត្តគ្នាទៅវិញទៅមក យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល ការពង្រឹងភាពធន់របស់ប្រជាពលរដ្ឋទៅនឹងការរីកចម្រើន និងការចែករំលែកព័ត៌មានប្រកបដោយទទួលខុសត្រូវខ្ពស់។

វេទិកានេះ នឹងជួយពង្រឹងតួនាទីដ៏សកម្មរបស់កម្ពុជាក្នុងការចូលរួមជាមួយប្រទេសជាសមាជិកមហា អនុតំបន់មេគង្គ ក៏ដូចប្រទេសផ្សេងៗទៀត ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងបន្លំ ព័ត៌មានបំភ្លៃ និងព័ត៌មាន ភាន់ច្រឡំ ជាពិសេសព័ត៌មានក្លែងក្លាយបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត ដែលបាននិងកំពុងចរាចរនៅ លើបណ្តាញទំនាក់ទំនងសង្គមនាពេលបច្ចុប្បន្ន។ ខណៈដែលបច្ចេកវិទ្យាមានការរីកចម្រើនយ៉ាងឆាប់រហ័ស ធ្វើឱ្យការទទួលនិងផ្សព្វផ្សាយព័ត៌មានកាន់តែមានភាពងាយស្រួល រហ័ស ប៉ុន្តែវាក៏បង្កហានិភ័យខ្ពស់ ដែល យើងទាំងអស់គ្នា មិនថាតែកម្ពុជា ឬប្រទេសណាមួយឡើយ ចាំបាច់ត្រូវចូលរួមបង្ការ និងប្រយុទ្ធប្រឆាំង ព័ត៌មានក្លែងក្លាយតាមរយៈការផ្សព្វផ្សាយព័ត៌មានពិត៕អត្ថបទ៖ហ្សាលីន