លោក ជា សៅវ៉ាន់ថន សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និជាមេធាវីនៃ ការិយាល័យមេធាវី ទេវរាជ (TEVREACH LAW) សូមចេញលិខិតបំភ្លឺជាសាធារណៈ លើករណីពាក់ព័ន្ធនឹងការចោទប្រកាន់ និងបង្ហោះ លើបណ្ដាញសង្គម របស់គណនី ហ្វេសប៊ុក ឈ្មោះ Bunchhay San ដែលមានខ្លឹមសារខុសពីការពិត និងចោទប្រកាន់ អ្នកឧកញ៉ា វ៉ាន់ វាសនា ថាជាអ្នកបំពានច្បាប់។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
សេចក្ដីដូចបាន បំភ្លឺក្នុងលិខិតជាសាធារណៈនេះ លោកមេធាវី ជា សៅវ៉ាន់ថន សូមគោរពជម្រាបជូនសាធារណៈជន មេត្តាជ្រាប និងសូមស្នើសុំឱ្យបុគ្គលដែលពុំបានដឹងដំណើររឿងពិតសព្វគ្រប់ លើករណីវិវាទរវាងកូនក្ដីលោក ជាមួយឈ្មោះ ម៉ែន សុផុន កុំមានការយល់ច្រឡំមកលើកូនក្ដីលោក ដោយការធ្វើបុរេវិនិច្ឆ័យ ឬស្ដាប់ព័ត៌មានតែពីភាគីម្ខាង។







