ក្រសួងកសិកម្មកម្ពុជា និងវៀតណាម ឯកភាពគ្នាជំរុញការធ្វើកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ

សង្គម​ និង​សេដ្ឋកិច្ច

លោក ឌិត ទីណា រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Trinh Viet Hung រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថានវៀតណាម កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជួបប្រជុំទ្វេភាគីដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពព័ត៌មានពីក្រសួងកសិកម្ម បានឱ្យដឹងថា ភាគីទាំងពីរ បានឯកភាពគ្នាជំរុញការធ្វើកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សំដៅលើកកម្ពស់កំណើនទំហំពាណិជ្ជកម្ម និងផ្តល់អត្ថប្រយោជន៍ជូនប្រជាកសិករឱ្យកាន់តែច្រើន។

ទន្ទឹមនឹងនេះ ភាគីទាំងពីរនឹងសហការគ្នារក្សាការពារធនធានជលផលសមុទ្រ និងជំរុញឱ្យមានការផ្លាស់ប្តូរបច្ចេកទេសវារីវប្បកម្ម ដើម្បីបង្កើនសមត្ថភាព និងពង្រីកទិន្នផលជលផល ស្របតាមតម្រូវការទីផ្សារ៕