រដ្ឋាភិបាល ចុះពិនិត្យ ទីតាំងគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តកំពង់ធំ

សង្គម​ និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាល តាមរយៈគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះពិនិត្យ ទីតាំងគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តកំពង់ធំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​បានឱ្យដឹងថា កាលថ្ងៃ ទី១២ ខែមិថុនា ឆ្នាំ២០២៦ លោកបានដឹកនាំគណៈកម្មការអន្តរក្រសួង និងក្រុមការងារចំពោះកិច្ចទទួលបន្ទុកក្នុងវិស័យឧស្សាហកម្មកែច្នៃស្វាយចន្ទី បានចុះពិនិត្យទីតាំងគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុន កំពង់ធំ ឧទ្យាន ឧស្សាហកម្ម ចន្ទី ឯ.ក មានទីតាំងស្ថិតនៅភូមិត្រពាំងថ្ម ឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

នៅក្នុងដំណើរចុះពិនិត្យនេះ លោក ជា វុទ្ធី ក៏បានជួបប្រជុំពិភាក្សាកាងារជាមួយអាជ្ញាធរដែនដី មន្ត្រីភូមិបាល និងតំណាងក្រុមហ៊ុន នៅសណ្ឋានគារ Glorious Hotel ក្នុងខេត្តកំពង់ធំ ផងដែរ។

សូមរម្លឹកដែរថា ក្នុងឆ្នាំ២០២៥ ក.អ.ក. បានអនុម័តគម្រោងវិនិយោគរហូតដល់ ៦៣០ គម្រោង (តម្លៃជាង ១០ ប៊ីលានដុល្លារអាមេរិក) និងក្នុងត្រីមាសទី១ ឆ្នាំ២០២៦ នេះ អនុម័តបានចំនួន ១៤៦ គម្រោង (តម្លៃប្រមាណ ២,៥ ប៊ីលានដុល្លារអាមេរិក)៕ អត្ថបទ៖ហ្សាលីន