ឱកាសពិសេសមិនធ្លាប់មាន! ទិញសំបកកង់គោយន្ត ២គ្រាប់ ថែមជូនប្រេងម៉ាស៊ីនគោយន្តម៉ាក PETRONAS ១ កាដុង

សង្គម​ និង​សេដ្ឋកិច្ច

ឱកាសពិសេសមិនធ្លាប់មានពីមុន ក្រុមហ៊ុន PIC Group នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ បានប្រកាសប្រូម៉ូសិន​ពិសេសចំណេញកប់ក្តោងសម្រាប់បងប្អូនប្រជាកសិករ ដោយទិញសំបកកង់គោយន្ត ២គ្រាប់ នឹងមានការថែមជូនប្រេងម៉ាស៊ីន​គោយន្តម៉ាក PETRONAS ១ កាដុង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីប្រូម៉ូសិន​ពិសេសធានាថាចំណេញ ទាំងគុណភាព ទាំងតម្លៃ សម្រាប់ការផ្លាស់ប្តូរសំបកកង់គោយន្តថ្មី ដើម្បីត្រៀមសម្រាប់រដូវវស្សានេះ។ រាល់ការទិញសំបកកង់គោយន្តគុណភាពខ្ពស់ 7.50-16 ចំនួន ២ គ្រាប់ នឹងមានការថែមជូនភ្លាមៗនូវ ប្រេងម៉ាស៊ីនគោយន្តម៉ាក PETRONAS ១ កាដុង (គុណភាពស្តង់ដារ ជួយឱ្យ​ម៉ាស៊ីនធ្វើការបានពេញកម្លាំង និងប្រកបដោយថាមពល) ដោយឥតគិតថ្លៃ។

មូលហេតុលោកអ្នកគួរជ្រើសរើសសំបកកង់គោយន្តរបស់ PIC Group គឺដោយសារសាច់កង់ក្រាស់ ស្វិត ធន់នឹង​ការប្រើប្រាស់គ្រប់ស្ថានភាពផ្លូវ (ដីភក់ ផ្លូវគ្រួស ឬផ្លូវលំ), ក្រឡាកង់ជ្រៅ ងាយស្រួលប្រើប្រាស់លើដីភក់ និងមិនងាយរអិល។

គួរបញ្ជាក់ថា ក្រុមហ៊ុន PIC Group គឺជាក្រុមហ៊ុនបង្កើតឡើងដោយកូនខ្មែរ និងមានក្រុមហ៊ុនជាបុត្រសម្ព័ន្ធ​ជាច្រើនផ្សេងៗទៀតនៅកម្ពុជា។ PIC Group បាននឹងកំពុងទទួលសិទ្ធិផ្ដាច់មុខ ចែកចាយផលិតផលប្រេងម៉ាក PETRONAS និងសំបកកង់រថយន្តម៉ាក សៃលុន ដែលផលិតដោយប្រើជ័រកៅស៊ូខ្មែរ មានរោងចក្រនៅ​ខេត្ត​ស្វាយរៀង។ ក្រុមហ៊ុនផលិតសំបកកង់រថយន្តខ្នាតយក្ស កំពុងឈរជើងនៅកម្ពុជាមួយនេះ ក៏កំពុងរួមចំណែក ផ្ដល់ឱកាសការងារជាច្រើនពាន់កន្លែងដល់ប្រជាពលរដ្ឋខ្មែរថែមទៀតផង៕