រោងចក្រ Newbustar ផលិតសំបកកង់ឡានខ្មែរម៉ាក Crossleader ដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទុនវិយោគប្រមាណ ១៤០លានដុល្លារ បានប្រើប្រាស់ជ័រកៅស៊ូខ្មែរ ១០០% ជាមួយនឹងគុណភាពស្តង់ដានាំចេញទៅកាន់ប្រទេសមហាអំណាច សហរដ្ឋអាមេរិក។

សំបកកង់ឡានខ្មែរម៉ាក Crossleader ជាសំបកកង់ឡានខ្មែរផលិតជាមួយនឹងគុណភាពខ្ពស់ ស្តង់ដានាំចេញទៅកាន់សហរដ្ឋអាមេរិក។ ក្នុងនោះរោងចក្រដ៏ធំមួយនេះ មានសមត្ថភាពអាចផលិតបានចំនួន ៨,៥លានកង់ឡាន ក្នុងរយៈពេលមួយឆ្នាំ ដោយប្រើប្រាស់ជ័រកៅស៊ូខ្មែរមកពីស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ និងជ័រកៅស៊ូមកពីស្រុកស្នួល ខេត្តក្រចេះតែម្តង ដែលក្នុងមួយខែ ត្រូវការជ័រកៅស៊ូប្រមាណ ៣ពាន់តោន។ រោងចក្រ Newbustar ក៏សូមអរគុណបងប្អូនខ្មែរដែលចូលរួមគាំទ្រសំបកកង់ Crossleader រួមគ្នា ដើម្បីកម្ពុជារីកចម្រើនគ្រប់វិស័យ។
សូមជម្រាបថា RBR Cambodia ជាក្រុមហ៊ុនកូនខ្មែរ ហើយបានទទួលសិទ្ធចែកចាយសំបកកង់ខ្មែរ CROSSLEADER ពិសេសគឺប្រើជ័រកៅស៊ូខ្មែរសុទ្ធ ១០០% ដែលមានរោងចក្រស្ថិតនៅខេត្តក្រចេះ នៅក្នុងប្រទេសកម្ពុជា។ RBR បានត្រៀមរួចជាស្រេចក្នុងការផ្គត់ផ្គង់ទាំងគុណភាពនៃសំបកកង់ និងសំបកកង់ខ្មែរ Crossleader លក់ជូននូវសុវត្ថិភាព និងទំនុកចិត្តជូនប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប៕



