កន្លះឆ្នាំមកនេះ កម្ពុជា បាននាំចេញទំនិញចំនួន ១៧ពាន់លានដុល្លារ ខណៈនាំចូលមកវិញ ១៩ពាន់លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៦ ពោលចាប់ពីខែមករា រហូតដល់ខែមិថុនា កម្ពុជាបាននាំចេញទំនិញចំនួន ១៧ពាន់លានដុល្លារ និងនាំចូលទំនិញ ១៩ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមស្ថិតិតុល្យភាពពាណិជ្ជកម្ម ដែលចេញផ្សាយដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) កាលពីថ្ងៃទី១០ ខែកក្កដា បានបង្ហាញថាកា រនាំចេញទំនិញរបស់កម្ពុជាក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ២០២៦នេះ បានកើនឡើង ១៩,៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមទិន្នន័យខាងលើបានបង្ហាញដែរថា សហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជា។ ក្នុងឆមាសទី១ ឆ្នាំ២០២៦ ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក មានរហូតដល់ ៥.៦ពាន់លានដុល្លារ​កើនឡើង២៩.៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានទំហំ ៥.៥ពាន់លានដុល្លារ។

ជាមួយគ្នានេះ ការនាំចូលពីសហរដ្ឋអាមេរិកមកកម្ពុជាវិញ ក៏មានការកើនឡើងយ៉ាងគំហុកផងដែរ ដោយសម្រេចបានទំហំ ៣០៧លានដុល្លារ មានកំណើន ៨៦.៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

សូមបញ្ជាក់ថា ការកើនឡើងនៃការនាំចេញរបស់កម្ពុជាក្នុងរយៈពេល៦ខែមកនេះ ត្រូវបានជំរុញដោយផលិតផលសំខាន់ៗ រួមមាន៖ សម្លៀកបំពាក់ សម្ភារៈធ្វើដំណើរ ស្បែកជើង កង់ គ្រឿងបន្លាស់អគ្គិសនី និងអេឡិចត្រូនិក ផលិតផលកសិកម្ម និងទំនិញផ្សេងៗទៀត៕