គម្រោងរោងចក្រដែលមានទុនវិនិយោគ ២៨ លានដុល្លារអាមេរិកនេះ នឹងសាងសង់លើផ្ទៃដីទំហំ ១០ហិកតា ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលជាតំបន់យុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍឧស្សាហកម្ម កសិកម្ម និងទេសចរណ៍។

ការវិនិយោគលើរោងចក្រដំឡើងរថយន្ត JETOUR នេះ មិនត្រឹមតែបង្ហាញពីការពង្រីកវិសាលភាពអាជីវកម្មរបស់ KNN Group ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីទំនុកចិត្តដ៏មុតមាំរបស់វិនិយោគិន មកលើស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា។ តាមរយៈការបង្កើតរោងចក្រនេះ វានឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញវិស័យឧស្សាហកម្មយានយន្តក្នុងស្រុកឱ្យកាន់តែមានភាពប្រកួតប្រជែង ព្រមទាំងផ្តល់នូវបច្ចេកវិទ្យាតម្លើងរថយន្តទំនើបតាមស្តង់ដារអន្តរជាតិ ដែលធានាបាននូវគុណភាពខ្ពស់បំផុតសម្រាប់អ្នកប្រើប្រាស់រថយន្តនៅក្នុងប្រទេសកម្ពុជា។
លើសពីនេះ គម្រោងសាងសង់់រោងចក្រនេះនឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការបង្កើតឱកាសការងារយ៉ាងច្រើនជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាការបណ្តុះបណ្តាលជំនាញបច្ចេកទេសយានយន្តដល់កម្លាំងពលកម្មជំនាន់ក្រោយរបស់កម្ពុជា។ ក្រុមហ៊ុន KNN Group រំពឹងយ៉ាងមុតមាំថា ការបង្កើតរោងចក្រដំឡើងរថយន្ត JETOUR នេះ នឹងក្លាយជាចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់មោទនភាពជាតិ និងរួមចំណែកប្រែក្លាយកម្ពុជាឱ្យទៅជាមជ្ឈមណ្ឌលតម្លើងរថយន្តដ៏ទាក់ទាញនៅក្នុងតំបន់។
គម្រោងនេះត្រូវបានរំពឹងថានឹងក្លាយជាកម្លាំងចលករថ្មីមួយទៀតក្នុងការទាក់ទាញវិនិយោគិនអន្តរជាតិឱ្យមកបណ្តាក់ទុនកាន់តែច្រើនក្នុងវិស័យឧស្សាហកម្មផលិតកម្មនៅកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ 017 713 713

